ចឹងបានថាភ្នែកអើយភ្នែកគ្រាន់តែមើលលេងៗទេ បែរទៅជាឃ្លានមែនទែន ទំនងហើយសុទ្ធតែម្ហូបចំណូលចិត្តទៀត ខកខានមិនបានទេមើលទៅ សំខាន់ល្បីថាទីនោះម្ហូបគ្រប់មុខស្អីក៏ឆ្ងាញ់ដែរមែនអត់? មានអ្នកណាមហាម៉ូយ ហាង បងម៉ាប់អយស្ទ័រខ្លះ លើកដៃAdmin សុំចូលរួមផងណា។



និយាយទៅកន្លែងនេះAdmin ស្គាល់យូរហើយ មុខម្ហូបកន្លែងគាត់ឆ្ងាញ់ពិតមែន មានច្រើនមុខទៀតផង សម្បូរទៅគ្រឿងសមុទ្រស្រស់ៗ ជាពិសេសអយស្ទ័រតែម្តង ជាម្ហូបប្រចាំហាងអ្នកណាក៏សរសើថាឆ្ងាញ់ដែរ គ្រប់មុខម្ហូបតម្លៃវិញសមរម្យណាស់ មិនថ្លៃនោះទេ សេវាកម្មក៏ល្អ ហើយបើលើការរៀបចំក្នុងហាងវិញ គឺប្លែកភ្នែកខ្លាំង សម្រាប់គ្រប់មុខម្ហូបគ្រាន់តែឃើញការចម្អិនគឺធានាថាស្រក់ទឹកមាត់ឃ្លានមិនខាន ទាំងនេះដែលធ្វើអោយភ្ញៀវភាគច្រើនចូលចិត្តទៅញ៉ាំនៅកន្លែងរបស់គាត់។



សម្រាប់ហាង បងម៉ាប់អយស្ទ័រមានពីសាខា នៅក្បែរគ្នាតែម្តង ដែលផ្តល់ជាភាពងាយស្រួលសម្រាប់អ្នកដែលទៅពិសា មិនពិបាកទៅគ្មានកន្លែងញ៉ាំ ក៏ព្រោះថាកន្លែងគាត់លក់ដាច់ខ្លាំង ម៉ូយច្រើនណាស់ មានទាំងតារាល្បីៗភាគច្រើនក៏ចូលចិត្តទៅញ៉ាំកន្លែងគាត់ដែរ ដោយសារកន្លែងគាត់ម្ហូបឆ្ងាញ់ហើយតម្លៃសមរម្យ។


ហាង បងម៉ាប់អយស្ទ័រ
ទីតាំង៖ បណ្តោយផ្លូវ 105 កែង 292
លេខទូរស័ព្ទ៖ 096 8888 840 / 097 5555 505
វីដេអូ៖