លេងសើចម៉េចបាន មិនមែនលំៗទេណា ពងទាកូនឆ្ងាញ់ច្បារអំពៅ ល្បីយូរឆ្នាំមកហើយ ថ្វីត្បិតតែបច្ចុប្បន្ននេះកន្លែងលក់ពងទាកូនមានច្រើនក៏ពិតមែន តែសម្រាប់ ទីតាំងពងទាកូនមួយកន្លែងនេះ នៅអាចទាក់ទាញអតិថិជនរបស់ខ្លួន តើអ្វីដែលជាចំនុចពិសេសធ្វើអោយមានការគាទ្រមកដល់បច្ចុប្បន្ននេះ ?



ការនិយាយតៗគ្នាពីមាត់មួយទៅមាត់ តែងតែសរសើមិនដាច់ពីមាត់គឺ ម្ទេស ជ្រក់ខ្ទឹមស ដែលជាស្នាដៃច្នៃប្រឌិតរសជាតិផ្ទាល់របស់ម្ចាស់ហាង តាំងពីការចាប់បើកលក់ដំបូងរសជាតិនៅដដែល ឆ្ងាញ់ ហើយមិនឈួលដល់ច្រមុះ ហើយសម្រាប់ពងទាកូនវិញជម្រើសយកពងល្អថែមទៀតផង ដែលក្នុង១ថ្ងៃគាត់អាចលក់ ចន្លោះពី៨០០គ្រាប់ ទៅ១០០០គ្រាប់ក៏មានដែរ ។



សម្រាប់អ្នកដែលម្តុំផ្សារច្បារអំពៅច្បាស់ជាស្គាល់កន្លែងលក់ពងទាកូនឆ្ងាញ់នេះជាក់ជាមិនខាន ដោយសារទីតាំងនៅកន្លែងនោះលក់យូរឆ្នាំមកហើយ មនុស្សភាគច្រើនគឺចូលចិត្តទៅញ៉ាំនៅកន្លែងនោះណាស់ ហើយមិនដែលភ្លេចទេរឿងខ្ទឹមជ្រក់ដោយសារតែឆ្ងាញ់ប្លែក ក្រៅពីពងទាកូនឆ្ងាញ់ហើយនោះ នៅមានរបស់ញ៉ាំជាច្រើនមុខទៀតដូចជា៖ក្តាមចំហុយ ខ្យង ពងគ្រួច ភេសជ្ជៈផ្សេងៗទៀតផងដែរ។




ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ទីតាំង៖ ផ្លូវ 363 កែង 622 ខាងកើតផ្សារច្បារអំពៅ
លេខទូរស័ព្ទ៖ 017 27 27 12
វីដេអូ៖