មែនហើយ យើងគ្រប់គ្នាអោយតែរៀបដាក់គំរោងទៅដើរលេងនៅឯណាចឹង តែងតែនឹកគិតមុនគេដល់កន្លែងគេងតើគួរទៅគេងនៅទីណា កន្លែងណា ម្តុំណា ពិសេសនោះគឺ គិតទៅល្អតម្លៃ និងផាសុកភាព កន្លែងគេងនោះថាតើ ស្អាតអត់ តម្លៃគេម៉េចដែរ អីចឹងទៅ?


យ៉ាងណាមិញ ដើម្បីឆ្លើយតបទៅនឹងចំណងជើងខាងលើ ដែលថាម្នាក់ៗចំណាយតែ១០ដុល្លារ តែបានគេងបន្ទប់គ្រែ២ ទៀតមែនក៏អី? យេស! មានអីថាមិនបាន គឺថាបាន បានទាំងសប្បាយ បានទាំងកន្លែងគេងស្អាត និងតម្លៃសមរម្យទៀតផង ដោយបន្ទប់គ្រែ២ នៅ Home Stone Resort មានសាឡុងធំៗ ២បន្ថែមជាស្រេចនៅក្នុងបន្ទប់គេងដ៏ធំទូលាយ ដែលអាចអោយអ្នកដើរលេងជាក្រុមមិត្តភ័ក្រ ឬលក្ខណៈគ្រួសារ មានគ្នាចាប់ពី ៤ ទៅ ៦នាក់ អាចស្នាក់នៅជុំគ្នាបានដោយងាយស្រួល និងមិនចង្អៀតឡើយ។


តែ Admin សុំ Recommend សម្រាប់អ្នកដើរលេង ជាមិត្តភ័ក្រត្រូវជាង ណាមួយសន្សំលុយចំណាយបានច្រើនទៀតផង មួយវិញទៀតកុំបារម្ភរឿងខ្លាចចិត្ត ខាងរីសតគេ មិនស្វាគមន៍ មិនរាក់ទាក់អីនោះ រឿងគេងគ្នាច្រើនដល់៦នាក់ សម្រាប់គ្រែគេង២ មិនទេ គឺខាងរីសត ចាំស្វាគមន៍យ៉ាងរីករាយ តែម្តងចំនុចនេះកុំបារម្ភ។ ហើយបើគ្រួសារវិញ គេង ៤នាក់ អីសមរម្យជាង យេស យល់ហើយមែនអត់មិនបាច់ពន្យល់ច្រើនទេ ហាសហា!


និយាយដល់ចំនុចពិសេស ក៏ដូចជាសេវាកម្មដែលអ្នកទាំងអស់គ្នានឹងទទួលបានពី Home Stone Resort វិញ មានដូចជា បន្ទប់ស្នាក់នៅលក្ខណៈឯកជនភាព មានភាពថ្លៃធូរ ជាមួយការដេគ័របន្ទប់យ៉ាងទាក់ទាញ ជាមួយថ្ម និងឈើប្រណិត ពិសេសនោះគឺគ្រែគេងតែម្តង ដែលមើលទៅហាក់ជាយើងគេងក្នុងបន្ទប់មាស អញ្ចឹងដែរ ហើយនៅពីមុខបន្ទប់គេងនីមួយៗ ពីមុខបន្ទប់ មានអាងហែងទឹក អមជាមួយសួន ដែលមានភាពងាយស្រួលមែនទែន សម្រាប់ការស្នាក់នៅទីនេះ។ ហើយមួយវិញទៀតនោះ អ្នកក៏អាច កុំម៉្មងអោយខាងរីសត រៀបចំពិធីជប់លៀង, ពិធីខួបកំណើត ឬ Private Event ក៏បាន តាមការចង់បានរបស់អ្នកបានផងដែរ។

សម្រាប់ទីតាំងវិញ កាន់តែងាយស្រួលទៀត កៀកក្រុងបង្កើយ ដោយអ្នកអាចជិះពីផ្សារលើ មកចំងាយប្រមាណ ៨០០ ម៉ែត្រអ្នកនឹងមកដល់ទីតាំងរបស់រីសតតែម្តង នៅខាងឆ្វេងដៃ ជិតដល់រង្វង់មូលនាងរំសាយសក់ ផ្លូវឆ្ពោះទៅភ្នំសំពៅ ឬក៏អាចចុចលើ Link ផែនទីនេះក៏បានដើម្បីបង្កភាពងាយស្រួល ចុចទីនេះ។


ខាងក្រោមនេះជាតម្លៃបន្ទប់ របស់ Home Stone Resort
- បន្ទប់គ្រែ 1 និង សាឡុងគេង តំលៃ 100$ បញ្ចុះតម្លៃ 50% នៅសល់តែ 50$ បូករួមអាហារពេលព្រឹក និង 40$ មិនមានបូកអាហារពេលព្រឹក អាចស្នាក់នៅបាន 3-5 នាក់
- បន្ទប់គ្រែ 2 និង សាឡុងគេង តំលៃ 120$ បញ្ចុះតម្លៃ 50% នៅសល់តែ 60$ បូករួមអាហារពេលព្រឹក និង 50$ មិនមានបូកអាហារពេលព្រឹក អាចស្នាក់នៅបាន 4-6 នាក់
- បញ្ជាក់ៈ ការផ្តល់ជូននេះផុតកំណត់នៅបំណាច់ឆ្នាំ២០១៩ ខាងមុខនេះ
សម្រាប់ការកក់បន្ទប់ ឬសេវាកម្មផ្សេងៗ លោកអ្នកអាចទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទៈ 093 89 7777 / 093 95 95 88 / 085 95 95 88