គ្រាន់តែសំឡឹងឃើញភ្លាម ទប់សឹងមិនចង់ជាប់ មើលក៏ដឹងថាមានជាតិដែរ លេងឈុតធំយ៉ាងនេះ ដុតផ្លូវចិត្តគេទៀតហើយនែក៎ ចំហុយឈុតធំហ្មង ក្តាមអាឡាស្កា បង្កងនាគ បង្កងយក្ស បង្កងដង្គៀបធំ ចំហុយ ជាតិណាស់សែនជាតិពេលជ្រលក់ជាមួយទឹកត្រីជូហឹរពិសេសទៀត ពិបាកថ្លែងម្ចាស់ថ្លៃអើយ។



ដូចដែលធ្លាប់ដឹងស្រាប់ចឹង និយាយពីគ្រឿងសមុទ្រ សម្រាប់ហាង ឈ្មោះថាBest Food ជាជំនាញរបស់គាត់ហើយ មានគ្រប់មុខហ្មង ប្រមូលផ្តុំមុខម្ហូបសុទ្ធតែគ្រឿងសមុទ្រ មានអាំង មានដុត មានស្ងោរ មានចំហុយ មានមួយចប់ហ្មង គ្រឿងសមុទ្រក៏ច្រើនមុខទៀត ហើយសម្រាប់មុខម្ហូបថ្មីនេះវិញ ឈុតធំហ្មង ចំហុយសុទ្ធតែប្រភេទយក្ស ធំអស់លេខហើយ បង្កងនាគ បង្កងយក្ស បង្កងដង្គៀបធំ ក្តាមអាឡាស្កា ចំហុយស្រស់ៗ ជូនតែម្តង ហើយសែនត្រូវជាតិគ្នាណាស់ជាមួយទឹកជ្រលក់ជូរហឹរប្រចាំហាងទៀត ជាតិលេងនិយាយ។




សម្រាប់ហាង Best Food ចម្រុះទៅដោយគ្រឿងសមុទ្រស្រស់ៗ មិនថាអាំងស្ងោរ ដុត ចំហុយនោះទេ អត់បញ្ហា ហើយប្រសិនបើលោកអ្នកចង់ពិសានៅមុខម្ហូបថ្មីទើបនិងចេញនេះ ដូចជា៖ ក្តាមអាឡាស្កា បង្កងនាគ បង្កងយក្ស បង្កងដង្គៀបធំ គ្រឿងសមុទ្រចំហុយនោះ លោកអ្នកក៏អាចធ្វើការកម្មង់ទុកជាមុនដើម្បីងាយស្រួល គឺតាមរយៈលេខ 069 41 41 44។




ហាង Best FOOD
លេខទូរសព្ទ៖ 069 41 41 44
ទីតាំង៖ ក្រោយស្តុប pizza company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់ទឹកល្អក់មួយ(ទល់មុខទីក្រុងអាន់ឆ័រ)
វីដេអូ៖