ថ្វីត្បិតថាឈ្មោះតំបន់ព្រះអាទិត្យនេះក៏ពិតមែន តែក៏នៅមិនឆ្ងាយដែរ តាមពិតនៅម្តុំបឹងកេងកងនេះតើស៍ ហាង 51SunZone នេះឯង ហាងមួយដែលបើកបំរើអាហារបែបសុខភាព គ្មានប៊ីចេង អាហាររសជាតិឆ្ងាញ់ មុខម្ហូបប្លែកៗ មានជម្រើសអាហារច្រើនមុខ ធានាថាមិនខកបំណងទេ ។



ភោជនីយដ្ឋាន តំបន់ព្រះអាទិត្យ SunZone បំរើជូនអាហារបែបសុខភាព មុខម្ហូបនៅទីនោះចម្អិនដោយមិនប្រើប៊ីចេងគិតដល់សុខភាពជាចម្បង គ្រឿងផ្សំនាំចូលពីក្រៅប្រទេសដែលធ្វើអោយរសជាតិឆ្ងាញ់ប្លែកតែម្តង។ សម្រាប់មុខម្ហូបក្នុងហាងមានដូចជា៖ ស៊ុបមាន់ ទឹកស៊ុបថ្នាំចិនសែ មាន់ទឹកដូងគឺ ចម្រាញ់ចេញពីខ្លាញ់មាន់ និងទឹកដូង ដែលធ្វើអោយអ្នកញ៉ាំទទួលបានរសជាតិថ្មីមួយប្លែកមាត់។ អូរ! មិនតែប៉ុណ្ណោះសម្រាប់អ្នកដែលទៅទទួលទាននៅទីនោះ អ្នកនិងទទួលបានកាតដែលមានទឹកប្រាក់ 100$ សម្រាប់ការចំណាយ ហើយកាតនោះលោកអ្នកអាចទូទាត់៣០% នៃចំនួនទឹកប្រាក់ដែលអ្នកទូទាត់សាច់ប្រាក់សុទ្ធ។




ភោជនីយដ្ឋាន តំបន់ព្រះអាទិត្យ SunZone បើកពីម៉ោង១០ព្រឹក ដល់ម៉ោង៣ភ្លឺ (ម៉ោង១០ដល់ម៉ោង៣ល្ងាច មានលក់ប្រភេទគ្រឿងសមុទ្រ និងស៊ុប ហើយចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង ៣ភ្លឺ មានលក់ សាច់អាំងបែបចិន និងគ្រឿងក្លែម សម្រាប់ទីតាំងគឺ ធំទូលាយ មានភាសុកភាព ។ តោះមានចំណូលចិត្តអត់ សាកអាហារសុខភាព ទឹកស៊ុបអត់ប្រើប៊ីចេង អាចមករកសាកបាននៅ ភោជនីយដ្ឋាន តំបន់ព្រះអាទិត្យ ឬ SunZone ។







ភោជនីយដ្ឋាន តំបន់ព្រះអាទិត្យ SunZone
ទីតាំង៖ បឹងកេងកង1 ផ្លូវ 51 កែង370
លេខទូរស័ព្ទ៖ 070440427/ 092432688
វីដេអូ៖