ដល់ពេលទំនងពេកចឹងពេក គិតមើលអត់ទៅញ៉ាំម៉េចបាន លើកនេះសុំបង្ហាញម្ហូបផ្គាប់ចិត្តអ្នកចូលចិត្តញ៉ាំបុកល្ហុងម្តងមើល៍ ឃើញតែប៉ុណ្តឹងពិបាកទ្រាំហើយមើលទៅ មានអ្នកណាខ្លះ ម៉ូយហាង តុងហេង បុកឥតល្ហែ ?



ជឿជាក់ថាមានអ្នកស្គាល់ច្រើន សម្រាប់ហាង តុងហេង បុកឥតល្ហែ ដោយតែនៅទីនោះល្បីខ្លាំង លឺគេនិយាយតៗគ្នាថា បុកល្ហុងឆ្ងាញ់គ្រប់មុខហ្មង បុកដោយស្នាដៃចុងភៅកូនខ្មែរមកពីប្រទេសថៃ ដែលតស៊ូច្រើនឆ្នាំរហូតមកដល់ពេលនេះ អាចបង្កើតអាជីវកម្មខ្លួនឯង ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនយ៉ាងពេញទំហឹងតែម្តង។ ធានាថាមិខកចិត្តទេ មានគ្រប់មុខ បុកងាវ បុកល្ហុងបែបថៃ បុកល្ហុងក្តាមសេះ ហើយមួយទៀតនោះគឺ បុកឈុតរួមចម្រុះ មានគ្រប់មុខតែម្តងចម្រុះគ្នាក្នុងចានតែមួយ អាចញ៉ាំជុំគ្នាបាន ពី៤ ទៅ៦នាក់ ធានាថាដឹងតែឆ្ងាញ់ហ្មង។



ហាង តុងហេង បុកឥតល្ហែ មានប្រភេទបុកល្ហុងច្រើនរសជាតិ បែបឡាវ ថៃ ឥសាន្ត ហើយមិនតែប៉ុណ្ណោះ ក៏មានមុខម្ហូបកម្មង់ និងភេសជ្ជៈគ្រប់មុខផងដែរ សម្រាប់ទីតាំងគឺនៅម្តុំទួលទំពូងយើងនេះឯង ផ្លូវ 123 សង្កាត់ទួលទំពូង ។




ហាង តុងហេង បុកឥតល្ហែ
លេខទូរស័ព្ទ៖ 098 675 296 / 017 992 665
ទីតាំង៖ ផ្ទះលេខ 33N ផ្លូវ 123 សង្កាត់ទួលទំពូង ខណ្ឌចំការមន ភ្នំពេញ
វីដេអូ៖