ប្លែកអារម្មណ៍មិនស្ទើរទេ ប្តូរពីការក្រេបរសជាតិស្រាក្នុងបារថ្លៃៗ មកទទួលយកបទពិសោធន៏ថ្មីបែបសាមញ្ញ ក្រេបស្រាក្រឡុកក្នុងបារឡានក្រុងវិញម្តងមើល៍អារម្មណ៍យ៉ាងណាដែរ គឺមានតែមួយគត់នៅកម្ពុជាហើយក៏ដំបូងគេដែរ។



អ្នកមួយចំនួនប្រហែលជាមិនទាន់បានស្គាល់នៅឡើយទេ សម្រាប់ហាងបារមួយកន្លែងនេះ ដោយសារតែកន្លែងនេះផ្ទាល់ទើបតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវដែលទៅពិសារថ្មីៗនេះឯង ហាង ឈ្មោះថា The Bus ទើបតែបើកដំណើរការប្រហែល១ខែនេះប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីការពេញនិយមវិញហាក់ទទួលបានការទទួលស្គាល់ច្រើនពីសំណាក់ភ្ញៀវ ទាំងនេះជាភាពច្នៃប្រឌិតមួយដែលប្លែកហើយទាក់ទាញខ្លាំង។



ស្ថិតក្នុងរថយន្តមួយគ្រឿងដែលមានការតុបតែងលម្អភ្លើងពណ៌ កែច្នៃអោយទៅជាហាងលក់ស្រាមួយដែលមើលទៅប្លែកភ្នែកណាស់ ហើយលក់ដាច់ខ្លាំង ហើយបច្ចុប្បន្នសម្រាប់ហាង The Bus គឺបើកដំណើរការលក់តែប្រភេទស្រាប៉ុណ្ណោះ ប៉ុន្តែភ្ញៀវក៏អាចទិញម្ហូបក្បែរៗនោះយកមកញ៉ាំបានអត់បញ្ហាទេ ហើយមួយវិញទៀតសម្រាប់អ្នកចង់ទៅអាចធ្វើការកក់កន្លែងមុនបានណា ជៀសវាងអស់កន្លែងព្រោះថាភ្ញៀវមកច្រើនណាស់ក្រែងអស់កន្លែងអង្គុយទៅខកជើងស្តាយ ចឹងទាក់ទងមុនមកតាមរយៈលេខ 011 431 030 ។ ហើយមួយទៀតពីហាងក៏មានប្រូម៉ូសិនពិសេសគឺ Happy Hour អស់ត្រឹមតែ3$ សម្រាប់ Mix Drink ចាប់ពីម៉ោង 5 ដល់ម៉ោង 7 យប់។


ហាង The Bus
លេខទំនាក់ទំនង៖ 011 431 030
ទីតាំង៖ ផ្លូវ 308 ច្រកចូលតាម Orkide Villa Office
ផែនទី៖https://goo.gl/maps/UeV9mAGUyEYctKyn7
វីដេអូ៖