ល្ងាចឡើងច្បាស់ណាស់ ចេញពីធ្វើការនឿយហត់អស់កម្លាំង ស្ត្រេស គ្រប់គ្នាច្បាស់ជាចង់រកកន្លែងដែលអាចរំសាយអារម្មណ៍អស់ទាំងនេះហើយ។ កន្លែងញ៊ាំអីហាងថ្មីៗក៏កើតមានច្រើន តែថ្ងៃនេះចង់ណែនាំអោយអ្នកទាំងអស់គ្នាស្គាល់នូវកន្លែងថ្មីមួយដែលអេតមីនគិតថា គ្រប់គ្នាអាចទៅរីករាយបាននៅទីនេះ។



Deja Vu គ្រាន់តែលឺឈ្មោះ អ្នកដែលនិយមចូលចិត្តដែលសាកកន្លែងថ្មីច្បាស់ជាមានអ្នកស្គាល់រួចមកហើយ ព្រោះថាកន្លែងនេះរៀបចំស្អាត ហើយនៅកណ្ដាលទីក្រុងថែមទៀត។ តែប៉ុណ្ណេះអ្នកដែលនិយម ចង់មានការជួបជុំ តែមិនចង់ទៅណាឆ្ងាយដឹងតែស្រួលហ្មងមកតែកន្លែងនេះនឹងទទួលបានរសជាតិម្ហូបឆ្ងាញ់ បរិយាកាសល្អ និងមានការLive Band កំដរអារម្មណ៍ថែមទៀត។



លែងគិតច្រើនហើយចង់សាកកន្លែងថ្មីប្លែកអារម្មណ៍ ណាត់គ្នាមកតែ Deja Vu រីករាយយកទៅណាមិនអស់ហ្មង ហើយកុំភ្លេចធ្វើការខលកក់ទុកមុនណា៕




ហាង Deja Vu
ម៉ោងបើកលក់៖ ៥:៣០ល្ងាច – ១១:៣០យប់
លេខទូរស័ព្ទ៖ 076 9999 211
ទីតាំង៖ ផ្លូវ 287 ទួលគោក
ផែនទី៖ https://goo.gl/maps/gMc2xPwXWXxbpVtc6
ចំណត៖ ឡាន, ម៉ូតូ