ចាប់ពីពេលនេះទៅ អ្នកនៅម្ដុំផ្សារទួលគោកចង់ញ៉ាំ បុកល្ហុងឆ្ងាញ់ មិនពិបាករក រឺទៅណាឆ្ងាញ់ទៀតនោះទេ ព្រោះថា ហាង ម្លិះនំបញ្ចុកសៀមរាប បានបើកទីតាំងថ្មីនៅក្បែរលោកអ្នកហើយ។ អូហូ តែប៉ុណ្ណេះដឹងតែបានឆ្ងាញ់មាត់រាល់ថ្ងៃហើយ ព្រោះថា ហាង ម្លិះនំបញ្ចុកសៀមរាប នរណាក៏ល្បីជាមួយមុខម្ហូបឆ្ងាញ់ៗ ដែលមានរសជាតិដើមមកពីខេត្តសៀមរាបផ្ទាល់តែម្ដង។ អ្វីដែលកាន់តែពិសេស គឺថាមានការបញ្ចុះតម្លៃពិសេស២០% ចំនួនសប្ដាហ៍ ចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។



ព្រោះតែល្បីជាមួយរសជាតិឆ្ងាញ់មានការគាំទ្របែបនេះហើយ ពេលនេះចុងភៅដ៏ចំណានប្រចាំហាង ក៏បានបង្កើតមុខម្ហូបថ្មីសម្រាប់អតិថិជនដែលមានដូចជា៖ បាញ់ឆែវ ប្រហិតចៀន សាច់ជ្រូកអាំង បុកល្ហុងស្លាបមាន់អាំង បុកល្ហុងក្ដាមប្រៃ បុកល្ហុងងាវ បុកល្ហុងជើងមាន់ បុកល្ហុងខ្យងស្រែ បុកល្ហុងបង្គារស្រស់ បុកស្វាយខ្ចី និងបុកពោត។ និយាយរួមទៅចង់បុកអីក៏មានដែរមិនអោយខកបំណងទេ អោយតែបានមកដល់ហាង ហើយសំខាន់គឺថារឿងរសជាតិឆ្ងាញ់កប់សារីហ្មង ស្នាដៃចុងភៅមកពីសៀមរាបធានាមិនអោយខកបំណងទេ មួយមុខណាក៏ឆ្ងាញ់ដែរ គឺថាមិនសរសើរមិនបានតែម្ដង។



អ្វីដែលពិសេសពីលើរសជាតិនោះគឺ ហាង ម្លិះនំបញ្ចុកសៀមរាប ក៏មានការបញ្ចុះតម្លៃរហូតទៅដល់ ២០% ចំពោះបុកល្ហុង។ Admin ចង់និយាយថាមិនមែនមានតែបុកល្ហុងឆ្ងាញ់ទេ គឺមានមុខម្ហូបជាច្រើនទៀត ជាពិសេសនំបញ្ចុកដែលល្បីឆ្ងាញ់ជាងគេជាប់ឈ្មោះប្រចាំហាងតែម្ដង ជាមួយទឹកសម្លររសជាតិដើមពីខេត្តសៀមរាប ធានាថាអោយតែបានញ៉ាំគឺដឹងតែហុតទឹកសម្លរអស់ពីចានហ្មង។ កុំភ្លេចមកញ៉ាំទាំងអស់គ្នាណា ជាពិសេសមានប្រម៉ូសិនចឹងទៀត មិនអាចអោយរំលងបានទេ៕





ហាង ម្លិះនំបញ្ចុកសៀមរាប
ទីតាំង៖ ផ្ទះលេខ១៩ ផ្លូវ៥៧៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ
(ក្រោយក្រសួងសុខាភិបាលប្រហែល ៥០ម៉ែត្រ ជិតផ្ទះសំណាក់ស្រែទុំ)
លេខទូរសព្ទ៖ 017 83 15 16 / 069 87 70 795
វីដេអូ៖