Monthly Archives: December, 2019

ឆ្ងាញ់តិចអី ខ្ចៅ ខ្យង ក្ដាមស្រែ អប់ទឹកដូង និងខ្យងអាំងទឹកការី ដាក់ពីរ បីឈុតរសជាតិជាប់មាត់ហ្មង

មក​ទៀតហើយ​សម្រាប់​អ្នកចូលចិត្ត​ចាក់​ខ្ចៅ​ ខ្យង​ គឺ​ធានា​ថា​មិន​ទាស់ចិត្ត​ហ្មង​ហើយដោយ​ហាង​ ស៊ូ​គី​ ស៊ុប​ បាន​នាំ​យកមុខ​ម្ហូប​ថ្មី​ នេះ​មក​បំពេញ​បំណង​អតិថិជន​ ជាពិសេស​ជាមួយ​រសជាតិ​ហិ​រតិ​ចៗ​ដែល​អាច​កម្ដៅ​សាច់ដុំ​ មិន​អោយ​ចាញ់​រងា​របា​ន។ និយាយ​ថា​គ្រាន់តែ​ឃើញ​ក៏​ស្រក់​ទឹកមាត់​ដែរ​ ជាមួយ​មុខម្ហូប​ថ្មីនេះ​ដែល​មាន​ដូចជា​ ខ្យង​ ខ្ចៅ​ ងាវ​ លៀស​ និង​ ក្ដាមស្រែ​ អប់​ទឹកដូង​ រសជាតិ​ហិ​រតិ​ចៗ​គឺថា​ឆ្ងាញ់​យកតែមែនទែន​ហ្មង​ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​មួយទៀត​នោះ​ គឺ​ខ្យង​អាំង​ទឹក​ការី​ និយាយ​ពី​ថា​ឆ្ងាញ់​នោះ​ឆ្ងាញ់​។ ចំពោះមុខម្ហូបថ្មីនេះ មិនត្រឹមតែឆ្ងាញ់នោះទេ...

Rendez-Vous Restaurant & Café ពិភពអាហារឆ្ងាញ់ៗសម្រាប់លោកអ្នក លើទឹកដីខេត្តព្រះសីហនុ

ធ្លាប់​គិតថា​មក​ខេត្ត​ព្រះសីហនុ​ ពិបាក​រក​អី​ញ៉ាំ​មែន​អត់​? មិនបាច់​បារម្ភ​ទៀត​នោះ​ទេ​ ម៉ោះ​មក​ស្គាល់​ Rendez​-Vous​ Restaurant​ &​ Café​ ដែល​ជា​ពិភព​អា​ហារ​ឆ្ងាញ់​ៗមិន​អាច​រំលង​បាន​ មាន​ម្ហូប​ច្រើនមុខ​ច្រើន​ ជាតិសាសន៍​ទន្ទឹងរង់ចាំ​សម្រាប់​អស់លោកអ្នក​។ មុខម្ហូប​ជាង៣០០មុខ​ មាន​បែប​ ខ្មែរ​ ចិន​ ថៃ​ និង​អ៊ឺ​រ៉ុប​ នៅក្នុង​មី​នុយ​ដែល​អាច​ជា​ជម្រើស​ សម្រាប់​អតិថិជន​សប្បាយ​ឆ្ងាញ់មាត់​យ៉ាង​រីករាយ​នូវ​រសជាតិ​ដ៏​ឆ្ងាញ់​ពិសារ​ ជាមួយ​និង​បរិយាយ​កាស​ល្អ​។ ចំពោះ​ថ្ងៃនេះ​ Admin​ សូម​ណែ​រនាំ​មុខម្ហូប៦មុខ​ក្នុងចំណោម​ជាង៣០០មុខ​ដែល​ល្បី​ខ្លាំង​ប្រចាំ​ភោជនីយដ្ឋាន​រួមមាន​៖ ទា​ខ្វៃ​ប៉េកាំង​...

ថែមអីថែមយ៉ាងនេះ សាច់កាប់ហ៊ាម៉ាប់ទេពផន ទិញ១គីឡូថែមជូនកន្លះគីឡូ នៅទីតាំងថ្មី

ពិបាក​រកនឹក​ធ្វើម្ហូប​មែនទេ​! ម៉ោះ​មិនបាច់​គិត​ច្រើន​ទេ​ ល្ងាច​នេះ​ទៅ​សា​រេ​សាច់​កាប់​ហ៊ា​ម៉ា​ប់​ទេព​ផនហ្មង​ទៅ​ ព្រោះថា​ឆ្ងាញ់​ហើយ​ថែមទាំង​មា​នប្រ​ម៉ូ​សិន​ពិសេស​ទិញ​តែ១គីឡូ​ ថែម​ជូន​រហូត​ទៅដល់​កន្លះ​គីឡូ​ រក​ណា​បាន​ទៅ​! បើ​ថែម​ម្លឹង​ៗនោះ​។ ប្រ​ម៉ូ​សិន​ពិសេស​នេះ​ មិនមែន​មានតែ២​ ទៅ៣​ ថ្ងៃ​ទេ​ណា​ គឺ​មាន​រហូត​ទៅដល់​ ១៥ថ្ងៃ​ឯណោះ​ ចាប់ពី​ថ្ងៃទី៥​ រហូតដល់​ថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ២០១៩​។ ប្រ​ម៉ូ​សិន​សា​ហាវ​ចឹង​អី​ បើ​មិនបាន​ទៅ​ទិញ​ទេ​ ពិតជា​ស្ដាយ​ណាស់​ ព្រោះថា​បាន​ចំណេញ​ច្រើន​ហើយ​ បាន​ញ៉ាំ​សាច់​កាប់​មាន​រសជាតិ​ឆ្ងាញ់​ថែមទៀត​ផង​ អ្វី​ដែល​ពិសេស​នោះ​សាច់​កាប់​មាន​រហូត​ទៅដល់១០មុខ​ និង​ល្បី​ជាងគេ​ប្រចាំ​ហាង​នោះ​គឺ​...

ជិតដាច់ឆ្នាំល្មម ២០២០ នេះ Facetaste ផ្តល់ឱកាស​ការងារ ៧មុខតំណែងស្វាគមន៍ឆ្នាំថ្មី

ធ្មេច​បើ​កៗ​ ជិត​ដាច់ឆ្នាំ​ហើយ​ មាន​គិតថា​ចង់​រក​ការងារ​ធ្វើ​ត្រូវ​ជំនាញ​ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត​អត់​? នៅ​ទីនេះ​! មានឱកាស​ការងារ​ ៧មុខតំណែង កំពុង​រង់ចាំ​អ្នក​។ ចំពោះ​អ្នក​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​ ចង់​ផ្លាស់​ប្តូរ​បទពិសោធន៍​ ឬចង់​សាកល្បង​ការងារ​ជាមួយ​ពួក​យើង​ ក្នុងចំណោម​មុខតំណែង​ទាំង៧​ នេះ​បើ​គិតថា​ត្រូវ​នឹង​ជំនាញ​របស់​អ្នក​ កុំ​ភ្លេច​ដាក់ពាក្យ​មក​ឥឡូវនេះ។ព័ត៌មានលម្អិតមុខតំណែងទាំង៧ Sales Representative (Facetaste & 60Buzz) សម្រាប់ព័ត៌មានលម្អិតអំពីកាតព្វកិច្ច និងទំនួលខុសត្រូវ ចុចទីនេះ Actor/Actress សម្រាប់ព័ត៌មានលម្អិតអំពីកាតព្វកិច្ច និងទំនួលខុសត្រូវ...

ប្លែកអារម្មណ៍តិចអី ញ៉ាំប្រហិត ផឹកCocktail មានទាំង ឌីជេ ចាក់ភ្លេងកំដរចឹងនោះ

កន្លែងដើរលេងនៅភ្នំពេញច្រើនសឹងអីមែនអត់ ហើយខ្វះអីកន្លែងញ៉ាំអីក្រឡេកទៅណាក៏មាន តែបានស្គាល់កន្លែងថ្មីពិសេសហើយនៅ? បើនៅទេ Admin នាំអោយស្គាល់កន្លែងដែលអាចផ្ដល់ក្ដីសុខអោយខ្លួនឯង និងជាកន្លែងដែលសាកសមសម្រាប់ជួបជុំមិត្តភក្តិ នេះមក ហាង ប្រហិតCocktail មកណា ព្រោះថាពិសេសណាស់ យើងអាចអង្គុយញ៉ាំប្រហិត ផឹកCocktail ហើយថែមទាំងមាន ឌីជេចាក់បទភ្លេងកំដរអារម្មណ៍ទៀតណ៎។ ចង់ប្រាប់ថាក្នុងហាងមិនមែនមានតែប្រហិត​ និង Cocktail ប៉ុណ្ណឹងទេណា គឺមានទាំងស្រាបៀរ និងគ្រឿងក្លែមជាច្រើនមុខទៀតសម្រាប់អតិថិជន ហើយក៏ជាកន្លែងដ៏សាកសមសម្រាប់ជួបជុំមិត្តភក្តិ បន្ទាប់សម្រាកពីការងារ ដែលអាចធ្វើអោយរំសាយអារម្មណ៍ស្ត្រេស...

ពិសេសណាស់ ហាងនំបញ្ចុក ​​​​​​​​​​​​​​​​​​ប្រម៉ូសិនរហូតដល់ដាច់ខែធ្នូ ជាមួយឈុតនំបញ្ចុកសាច់អាំងទឹកកាពិ

លែង​មែនទែន​ហើយ​ ហាង​ នំបញ្ចុក​ ប្រូ​សិន​សាហាវ​ខ្លាំង​ហ្មង​ចុងឆ្នាំ​នេះ​ចាប់ពី​ថ្ងៃទី២០​ រហូតដល់​ដាច់ខែ​ធ្នូ​នេះ​តែម្ដង​ជាមួយ​ឈុត​ នំបញ្ចុក​សាច់​អាំង​ទឹក​កាពិ​ ដែល​ជាមឺ​នុយ​ថ្មី​មាន​រសជាតិ​ឆ្ងាញ់​ពិសេស​។ និយាយ​ថា​មុខម្ហូប​ថ្មី​មួយ​នេះ​គឺថា​ឆ្ងាញ់​ប្លែក​ហ្មង​ហើយ​ ដោយមាន​សាច់​ និង​គ្រឿង​សមុទ្រ​ យក​មក​អាំង​ រួច​ផ្ទាប់​ជាមួយ​បន្លែ​ ខ្ជី​ និង​នំបញ្ចុក​ ជ្រលក់​ជាមួយ​ទឹក​កាពិ​ គឺថា​រសជាតិ​ឆ្ងាញ់​ខ្លាំង​មែនទែន​។ សា​ស្រមៃ​មើល​នៅពេល​ដែល​សាច់​អាំង​ក្ដៅ​ៗ ហើយ​យក​មក​ផ្ទាប់​ជាមួយ​នំបញ្ចុក​ និង​បន្លែ​ស្រស់​ៗ រួច​ជ្រលក់​ជាមួយ​ទឹក​កា​ពិ​ចឹង​អី​ រសជាតិ​មិច​ទៅ​ណ៎​ អូយ​ស្រក់​ទឹកមាត់​ហ្មង​ហើយ​។ គួរតែ​ទៅ​ញ៉ាំ​ណា​ ព្រោះថា​រសជាតិ​ក៏​ឆ្ងាញ់​...

ស្រក់ទឹកមាត់ភ្លាមហ្មង គ្រាន់តែឃើញនំបញ្ចុក សម្លរការីខៀវ ក្រហម បែបថៃ មីនុយថ្មី ហាងបុកល្ហុងកូនភ្លោះ

មិនស្រក់ទឹកមាត់មិចបានទៅ បើទំនងតែយ៉ាងនេះជាមួយនំបញ្ចុកសម្លរការីខៀវ ក្រហម បែបថៃ ដែលមានទាំងគ្រឿងសមុទ្រ ពងត្រី ពងទា កន្សោមមាន់ និងប្រហិតគ្រាន់តែក្រឡេកឃើញ ស្រក់ទឹកមាត់បាត់ទៅហើយនោះ។ បើនិយាយពីរសជាតិវិញ នរណាក៏លាន់មាត់ដែរជាមួយស្នាដៃចុងភៅហាងបុកល្ហុងកូនភ្លោះ ព្រោះថាចេញមកមួយមុខណាក៏ឆ្ងាញ់ដែរ ល្បីតាំងតែពីដើមមកហើយ។ ហើយចង់ប្រាប់ថាមីនុយថ្មីដែលចូលលើកនេះមិនមែនពិសេសមានតែមួយមុខនេះទេណា គឺមាន៣មុខផ្សេងទៀតដូចជា៖ មាន់ស្រែអង្ករសម្រូបអប់ស្លឹកតយ ជាមួយទឹកប្រហុកក្រសាំងនិងអំពិលខ្ចី ស៊ុបត្រីសាមុន និងបាញ់ហយទឹកកាពិ ណ្ហើយរសជាតិមួយមុខណាក៏ឆ្ងាញ់ចាប់មាត់ដែរ និយាយមែនអស់ទាស់ហ្មងហើយ។ បើនិយាយពីស៊ុបត្រីសាមុននោះវិញ គឺថាហុតបែកញើសខ្ចាយហើយ ថែមទាំងប៉ូវកម្លាំងមិនធម្មតា...

Most Read