កន្លែងដើរលេងនៅភ្នំពេញច្រើនសឹងអីមែនអត់ ហើយខ្វះអីកន្លែងញ៉ាំអីក្រឡេកទៅណាក៏មាន តែបានស្គាល់កន្លែងថ្មីពិសេសហើយនៅ? បើនៅទេ Admin នាំអោយស្គាល់កន្លែងដែលអាចផ្ដល់ក្ដីសុខអោយខ្លួនឯង និងជាកន្លែងដែលសាកសមសម្រាប់ជួបជុំមិត្តភក្តិ នេះមក ហាង ប្រហិតCocktail មកណា ព្រោះថាពិសេសណាស់ យើងអាចអង្គុយញ៉ាំប្រហិត ផឹកCocktail ហើយថែមទាំងមាន ឌីជេចាក់បទភ្លេងកំដរអារម្មណ៍ទៀតណ៎។



ចង់ប្រាប់ថាក្នុងហាងមិនមែនមានតែប្រហិត និង Cocktail ប៉ុណ្ណឹងទេណា គឺមានទាំងស្រាបៀរ និងគ្រឿងក្លែមជាច្រើនមុខទៀតសម្រាប់អតិថិជន ហើយក៏ជាកន្លែងដ៏សាកសមសម្រាប់ជួបជុំមិត្តភក្តិ បន្ទាប់សម្រាកពីការងារ ដែលអាចធ្វើអោយរំសាយអារម្មណ៍ស្ត្រេស ជាមួយបទភ្លេងកំដរអារម្មណ៍ដែលរៀបចំដោយឌីជេប្រចាំហាង។



ហ្អេ! នៅចាំអីទៀតមានកន្លែងល្អប៉ុណ្ណេះហើយ ជុំគ្នាម្ដងមើល៎ អស់ប៉ុន្មានលុយ។ ហើយបើល្អអាចណាត់ក្រាស់មកជួបអីមក យើងញ៉ាំប្រហិត ហើយផឹក Cocktail ស្រវឹងតិចៗទៅសារភាពស្នេហ៍ហ្មង។ ហាង ប្រហិតCocktail ចាប់បើកពីម៉ោង ៣រសៀល រហូតដល់ម៉ោង ១២យប់ណា កុំភ្លេចមកញ៉ាំអី និងអង្គុយស្ដាប់បទភ្លេងទាំងអស់គ្នា៕




ហាង ប្រហិតCocktail
ទីតាំង៖ ស្ថិតនៅក្នុងបរវេណកោះពេជ្រ ជិតហាង ស៊ុបចង្កាក់ volcano
លេខទូរសព្ទ៖ 090 2222 26 | 010 2222 26
វីដេអូ៖