លែងមែនទែនហើយ ហាង នំបញ្ចុក ប្រូសិនសាហាវខ្លាំងហ្មងចុងឆ្នាំនេះចាប់ពីថ្ងៃទី២០ រហូតដល់ដាច់ខែធ្នូនេះតែម្ដងជាមួយឈុត នំបញ្ចុកសាច់អាំងទឹកកាពិ ដែលជាមឺនុយថ្មីមានរសជាតិឆ្ងាញ់ពិសេស។



និយាយថាមុខម្ហូបថ្មីមួយនេះគឺថាឆ្ងាញ់ប្លែកហ្មងហើយ ដោយមានសាច់ និងគ្រឿងសមុទ្រ យកមកអាំង រួចផ្ទាប់ជាមួយបន្លែ ខ្ជី និងនំបញ្ចុក ជ្រលក់ជាមួយទឹកកាពិ គឺថារសជាតិឆ្ងាញ់ខ្លាំងមែនទែន។ សាស្រមៃមើលនៅពេលដែលសាច់អាំងក្ដៅៗ ហើយយកមកផ្ទាប់ជាមួយនំបញ្ចុក និងបន្លែស្រស់ៗ រួចជ្រលក់ជាមួយទឹកកាពិចឹងអី រសជាតិមិចទៅណ៎ អូយស្រក់ទឹកមាត់ហ្មងហើយ។ គួរតែទៅញ៉ាំណា ព្រោះថារសជាតិក៏ឆ្ងាញ់ រីឯតម្លៃក៏ សមរម្យដោយឈុតធំមានសាច់ ៦ចាន តម្លៃត្រឹមតែ ៤៤០០០៛ និងឈុតតូចមានសាច់ ៤ចាន តម្លៃ៣០០០០៛ តែប៉ុណ្ណោះ។



ក្នុងឱកាសប្រម៉ូសិននេះសម្រាប់ឈុតធំមានការថែមជូនសាច់២ចាន និងបន្លែ១ចាន សម្រាប់គ្នា ៤ ទៅ ៥នាក់ រីឯឈុតតូចមានការថែមជូនសាច់ ១ចាន និងបន្លែ ១ចាន សម្រាប់គ្នា ២ ទៅ ៣នាក់។

នៅចាំអីទៀត ឆ្ងាញ់ហើយមានប្រម៉ូសិនចឹងៗអី ម៉ោះណាត់គ្នាកក់កន្លែងវឺតៗហ្មងទៅ។ បើចិត្តល្អហៅ Admin ទៅផងព្រោះអីនឹកឃ្លានទៀតហើយ ចង់ទៅផ្ទាប់សាច់អាំងជ្រលក់ទឹកកាពិទៀត ព្រោះថ្ងៃមុនឆ្ងាញ់ដល់ថ្នាក់លិតដៃឯណោះ៕





ហាង នំបញ្ចុក
ទីតាំង៖ ផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិណតប្រ៊ីត
លេខទូរសព្ទ៖ 010 609 809
វីដេអូ៖