មិនស្រក់ទឹកមាត់មិចបានទៅ បើទំនងតែយ៉ាងនេះជាមួយនំបញ្ចុកសម្លរការីខៀវ ក្រហម បែបថៃ ដែលមានទាំងគ្រឿងសមុទ្រ ពងត្រី ពងទា កន្សោមមាន់ និងប្រហិតគ្រាន់តែក្រឡេកឃើញ ស្រក់ទឹកមាត់បាត់ទៅហើយនោះ។ បើនិយាយពីរសជាតិវិញ នរណាក៏លាន់មាត់ដែរជាមួយស្នាដៃចុងភៅហាងបុកល្ហុងកូនភ្លោះ ព្រោះថាចេញមកមួយមុខណាក៏ឆ្ងាញ់ដែរ ល្បីតាំងតែពីដើមមកហើយ។



ហើយចង់ប្រាប់ថាមីនុយថ្មីដែលចូលលើកនេះមិនមែនពិសេសមានតែមួយមុខនេះទេណា គឺមាន៣មុខផ្សេងទៀតដូចជា៖ មាន់ស្រែអង្ករសម្រូបអប់ស្លឹកតយ ជាមួយទឹកប្រហុកក្រសាំងនិងអំពិលខ្ចី ស៊ុបត្រីសាមុន និងបាញ់ហយទឹកកាពិ ណ្ហើយរសជាតិមួយមុខណាក៏ឆ្ងាញ់ចាប់មាត់ដែរ និយាយមែនអស់ទាស់ហ្មងហើយ។ បើនិយាយពីស៊ុបត្រីសាមុននោះវិញ គឺថាហុតបែកញើសខ្ចាយហើយ ថែមទាំងប៉ូវកម្លាំងមិនធម្មតា ដាក់អស់មួយឆ្នាំងគឺថាកម្លាំងប្លែកតែម្ដង។



ម៉ោះៗ នៅចាំអីទៀត កន្លែងឆ្ងាញ់បែបនេះ មិនអាចអោយរំលងបានទេណា ត្រូវតែមកសាកជាមួយមីនុយថ្មីទាំង៤មុខនេះ ព្រោះថាឆ្ងាញ់ខ្លាំងទើប Admin ណែរនាំបែបនេះ ជាពិសេសគួរតែដាក់នំបញ្ចុកការីខៀវ ក្រហម មុនគេនោះអ្នកទាំងអស់គ្នា ច្បាស់ជាលាន់មាត់ថាឆ្ងាញ់ជាក់ជាមិនខាន ជាមួយការីគ្រឿងសមុទ្របែបនេះ។

ហាង បុកល្ហុងកូនភ្លោះ ក៏មានទទួលរៀបចំកម្មវិធីជប់លៀង ខួបកំណើតផ្សេងៗផងដែរ។ អ្វីដែលពិសេសទៀតនោះសម្រាប់អ្នកគ្មានពេលរវល់ជាមួយការងារវិញអាចធ្វើការកម្មង់យកទៅញ៉ាំនៅក្រៅបានតាមលេខទូរស័ព្ទ 086640000 / 0716668881 / 069543434៕






ហាង បុកល្ហុងកូនភ្លោះ
ទីតាំង៖ ស្ថិតតាមបណ្ដោយផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 086 640 000 / 0716668881 / 069543434
វីដេអូ៖