ធ្លាប់គិតថាមកខេត្តព្រះសីហនុ ពិបាករកអីញ៉ាំមែនអត់? មិនបាច់បារម្ភទៀតនោះទេ ម៉ោះមកស្គាល់ Rendez-Vous Restaurant & Café ដែលជាពិភពអាហារឆ្ងាញ់ៗមិនអាចរំលងបាន មានម្ហូបច្រើនមុខច្រើន ជាតិសាសន៍ទន្ទឹងរង់ចាំសម្រាប់អស់លោកអ្នក។



មុខម្ហូបជាង៣០០មុខ មានបែប ខ្មែរ ចិន ថៃ និងអ៊ឺរ៉ុប នៅក្នុងមីនុយដែលអាចជាជម្រើស សម្រាប់អតិថិជនសប្បាយឆ្ងាញ់មាត់យ៉ាងរីករាយនូវរសជាតិដ៏ឆ្ងាញ់ពិសារ ជាមួយនិងបរិយាយកាសល្អ។ ចំពោះថ្ងៃនេះ Admin សូមណែរនាំមុខម្ហូប៦មុខក្នុងចំណោមជាង៣០០មុខដែលល្បីខ្លាំងប្រចាំភោជនីយដ្ឋានរួមមាន៖ ទាខ្វៃប៉េកាំង បង្គងប៉ាកអបអំបិលម្ទេស ត្រីតុកកែបំពងស្រួយបែបថៃ ក្ដាមសេះឆាអំពិលទុំ ខ្យងផ្លិតចំហុយខ្ទឹមស និងបង្គាម៉ាញ៉ាណេស និយាយថាមួយមុខណាក៏ទទួលបានការសរសើររសជាតិដ៏ឆ្ងាញ់ពិសាពីអតិជនមិនដាច់ពីមាត់ដែរ។



អ្វីដែលពិសេសពីលើរសជាតិម្ហូបដ៏ឆ្ងាញ់នោះ គឺ Rendez-Vous Restaurant & Café មានការដេគ័រយ៉ាងស្រស់ស្អាត ដែលក្នុងនោះក៏មានឧបករណ៍ភ្លេងខ្មែរបុរាណគឺចាប៉ី និងទ្រខ្នាតយក្សបញ្ឈរអួតសម្រស់គួរជាទី គយគន់សម្រាប់ភ្ញៀវជាតិ និងអរន្តជាតិយ៉ាងប្លែកអារម្មណ៍ផងដែរ។ ពិសេសប៉ុណ្ណេះហើយ មិនអាចរំលងបានទេណា រកណាបានទៀតម្ហូបឆ្ងាញ់ បរិយាកាសល្អ សេវាកម្មល្អយ៉ាងនេះ។



ភោជនីយដ្ឋាន Rendez-Vous Restaurant & Café មានបន្ទប់VIP ចំនួន៤បន្ទប់ សម្រាប់ទទួលរៀបចំកម្មវិធីប្រជុំ កម្មវិធីជប់លៀង ខួបកំណើតផ្សេងៗ អ្វីដែលកាន់តែពិសេសមួយកម្រិតទៀតនោះ ភោជនីយដ្ឋានទាំងមូលអាចផ្ទុកមនុស្សបាន ៣០០នាក់ដែលងាយស្រួលសម្រាប់អស់លោកអ្នករៀបចំកម្មវិធីតូចធំផ្សេងៗបានយ៉ាងងាយស្រួល។ ជាពិសេសចាប់បើកពីម៉ោង ៦និង ៣០នាទីព្រឹក រហូតដល់ម៉ោង ១០យប់ បន្ថែមពីនេះក៏មានការប្រម៉ូសិន Bakery និង Pastry រហូតដល់ 40% ចាប់ពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង ១០យប់ផងដែរ៕









ហាង Rendez-Vous Restaurant & Café
ទីតាំង៖ ស្ថិតលើផ្លូវលេខ២៨ មិថុនា ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
លេខទូរសព្ទ៖ 090 612 777 / 099 612 777
វីដេអូ៖