មកទៀតហើយសម្រាប់អ្នកចូលចិត្តចាក់ខ្ចៅ ខ្យង គឺធានាថាមិនទាស់ចិត្តហ្មងហើយដោយហាង ស៊ូគី ស៊ុប បាននាំយកមុខម្ហូបថ្មី នេះមកបំពេញបំណងអតិថិជន ជាពិសេសជាមួយរសជាតិហិរតិចៗដែលអាចកម្ដៅសាច់ដុំ មិនអោយចាញ់រងារបាន។



និយាយថាគ្រាន់តែឃើញក៏ស្រក់ទឹកមាត់ដែរ ជាមួយមុខម្ហូបថ្មីនេះដែលមានដូចជា ខ្យង ខ្ចៅ ងាវ លៀស និង ក្ដាមស្រែ អប់ទឹកដូង រសជាតិហិរតិចៗគឺថាឆ្ងាញ់យកតែមែនទែនហ្មង ហើយអ្វីដែលកាន់តែពិសេសមួយទៀតនោះ គឺខ្យងអាំងទឹកការី និយាយពីថាឆ្ងាញ់នោះឆ្ងាញ់។

ចំពោះមុខម្ហូបថ្មីនេះ មិនត្រឹមតែឆ្ងាញ់នោះទេ គឺថែមទាំងមានតម្លៃធូរថ្លៃទៀតផង ដោយ ខ្យង ខ្ចៅ ងាវ លៀស អប់ទឹកដូងមួយចានត្រឹមតែ ១០០០០៛ និងខ្យងអាំងទឹកការី តម្លៃត្រឹមតែ ៨០០០៛ រីឯក្តាមស្រែ១ចាន ត្រឹមតែ ៥០០០៛ ប៉ុណ្ណោះ។



ម៉ោះៗ នៅចាំអីទៀតបើឆ្ងាញ់ហើយ ថែមទាំងតម្លៃធូរថ្លៃបែបនេះទៀតនោះ ខលណាត់គ្នាមកវឺតៗមកណា។ បើសិនជាអាច ខលហៅ Admin ផងគ្រាន់បានជាគ្នា ព្រោះថា ចាក់ខ្ចៅ ខ្យង ជាចំណូលចិត្តស្រាប់។ ជាពិសេសនឹករសជាតិខ្យងអាំងទឹកការី គឺថាឆ្ងាញ់ចាប់មាត់មិនអាចបំភ្លេចបានតែម្ដង៕



ហាង ស៊ូគី ស៊ុប
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ២៥៩ កែង១៤៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ភ្នំពេញ
លេខទូរសព្ទ៖ 012464966/ 010446247
វីដេអូ៖