ម៉ោះៗ អ្នកសៀបរាប និងអ្នកមានគម្រោងទៅលេងសៀមរាប ថ្ងៃនេះAdmin មានកន្លែងញ៉ាំសាច់អាំងឆ្ងាញ់ អោយអ្នកទាំងអស់គ្នាបានស្គាល់ គ្រាន់បានបបួលគ្នាទៅញ៉ាំអោយឆ្ងាញ់មាត់ និងកុំអោយស្គមព្រោះថាស្គមអត់គួរអោយស្រលាញ់ទេ។ មិនបាច់ឆ្ងល់ទេដូចដែរឃើញចំណងជើងខាងលើចឹង គឺថាសាច់អាំងឆ្ងាញ់គឺមាននៅហាងDarany BBQ II ហ្នឹងណា ដូច្នេះមិនថាអ្នកសៀមរាប រឺអ្នកមានគម្រោងទៅលេងសៀមរាបទេ គឺគួរតែកត់ឈ្មោះហាងទុកសម្រាប់ទៅហើយ ព្រោះថារសជាតិសាច់អាំងឆ្ងាញ់ មានម៉ូយពេញៗហាងរាល់ថ្ងៃណា៎។



Admin សុំបង្ហើបអោយអ្នកទាំងអស់គ្នាបានដឹងតិចចុះ គឺថានៅក្នុងហាងមានសាច់ និងគ្រឿងសមុទ្រ ចំនួន ១២មុខដែលអាចជាជម្រើសសម្រាប់លោកអ្នក។ ចង់និយាយថាក្នុងចំណោមសាច់ទាំង១២មុខ មួយមុខណាក៏ឆ្ងាញ់ដែរ ព្រោះមានទឹកជ្រលក់ពិសេសផ្សំចេញពីទឹកតៅហ៊ូ ទឹកកាពិ ទឹកសៀង និងលាយជាមួយស្ករត្នោត បញ្ចេញជារសជាតិម្យ៉ាងគឺថាឆ្ងាញ់ ហើយឈ្ងុយជាប់ចិត្តតែម្ដង។

ចំពោះតម្លៃក៏សមរម្យថែមទៀតដោយ ១ចានតូច តម្លៃ ១០០០០៛ ចានធំ តម្លៃ ២០០០០៛ និងបន្លែ ១ចាន ត្រឹមតែ៦០០០៛ តែប៉ុណ្ណោះ។



គិតមិចទៀតលូវស្គាល់កន្លែងល្អបែបនេះហើយនោះ បើមិនទៅកើតដែរអីជាពិសេសសម្រាប់អ្នកសៀមរាប និងអ្នកមានគម្រោងទៅលេងសៀមរាបអីហ្នឹង ចង់ញ៉ាំសាច់អាំងមក ហាងDarany BBQ II ហ្នឹងមក ធានាថាញ៉ាំហើយពេញចិត្តពេញថ្លើមហ្មងហើយ៕




ហាង Darany BBQ II
ទីតាំង៖ ផ្លូវ ៦០ម៉ែត្រ ទល់មុខសណ្ឋាគារ Simling ខេត្តសៀមរាប
(ចាប់បើកពីម៉ោង ៤រសៀល រហូតដល់ម៉ោង ១០និង៣០នាទីយប់)
វីដេអូ៖