ពិបាកស្វែងរកទីកន្លែងដែលល្អសម្រាប់ការជួបជុំនៅប៉ែកខាងជ្រោយចង្វារមែនទេ? អស់បារម្ភទៀតហេីយ! ភោជនីយដ្ឋានរីវេីបេយ៍(សាខាជ្រោយចង្វារ) គឺជាទីកន្លែងតែមួយគត់ដែលលោកអ្នកកំពុងស្វែងរក។ ធានាថាពិតជាមិនខកបំណងជាមួយម្ហូបអាហារឆ្ងាញ់ៗពិសេសៗ ជាច្រើនមុខមានក្នុងមឺនុយ ដែលត្រៀមចម្អិនពីចុងភៅដ៏ចំណានប្រចាំភោជនីយដ្ឋានជូនលោកអ្នក។



ជាពិសេសភោជនីយដ្ឋាន គឺមានបរិវេណធំទូលាយទាំងខាងក្នុង និងខាងក្រៅជាមួយបរិយាកាសខ្យល់ធម្មជាតិ អមជាមួយក្រុមតន្រ្តីច្រៀងកំដរបែបរ៉ូមែនតិចនិងបែបកន្រ្តាក់អារម្មណ៍ ដែលអាចធ្វេីឲ្យលោកអ្នកទទួលទានអាហារដ៏មានរសជាតិ កាន់តែសប្បាយរីករាយ។

បន្ថែមពីនេះសម្រាប់អ្នកដែលចង់រៀបចំកម្មវិធីជប់លៀង ខួបកំណើត និងកម្មវិធីផ្សេងៗលោកអ្នកអាចជ្រើសរើស ភោជនីយដ្ឋានរីវេីបេយ៍ គឺជាជម្រើសដ៏សក្តិសមបំផុតសម្រាប់លោកអ្នក ព្រោះតែភោជនីយដ្ឋានមានលក្ខណៈពិសេសដោយមានទីតាំងធំទូលាយអាចផ្ទុកអ្នកចូលរួមបានយ៉ាងច្រើនកុះករ និងមានសេវាកម្មល្អសម្រាប់លោកអ្នក។


កាន់តែពិសេសថែមទៀតនោះ ភោជនីយដ្ឋានក៏មានការផ្ដល់ជូន Happy Hour ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង ៧យប់(ជាវស្រាបៀរថូធំ និងមានការហ្វ្រី ព្រុយត្រីសាលមុនអាំង ងៀតក្របី ពោតលីងពងទាប្រៃ រឺបុកល្ហុងជាដើម)។ តោះៗនៅចាំអីទៀត ស្គាល់កន្លែងល្អប៉ុណ្ណេះហើយ មិនអាចរំលងបានទេណា៕






ភោជនីយដ្ឋាន រីវេីបេយ៍ (សាខាជ្រោយចង្វារ)
ទីតាំង៖ ផ្លូវអូសុីអាយសុី ទីក្រុងរណបជ្រោយចង្វា(ជាប់គ្នាជាមួយគម្រោងសួនដាយណូស័រ) រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 012 711 567 / 081 611 567 / 010 83 59 59
(ចាប់បើកពីម៉ោង ៤ល្ងាច រហូតដល់ម៉ោង ១១និង៣០ នាទីយប់)
វីដេអូ៖