ទស្សនារឿងដោយសេរី ក្នុងឱកាសបើកដំណើរការសាកល្បងរោងភាពយន្តលេជេនព្រីមៀម នរោម៉ល ស្ថិតនៅផ្លូវនរោត្តម

0
619

ដំណឹងដ៏ពិសេស ដើម្បីអបអរក្នុងពិធីបើកដំណើរការសាកល្បងរបស់រោងភាពយន្តលេជេនព្រីមៀម នរោម៉ល ដែលជាសាខាទី៧ របស់រោងភាពយន្តលេជេន ក្នុងឱកាសនេះដែរ រោងភាពយន្តលេជេនក៏មានជាការចាក់បញ្ចាំងខ្សែភាពយន្តរឿងល្បីៗ និងល្អៗសម្រាប់លោកអ្នកដែលជាហ្វេនរបស់រោងភាពយន្តលេជេនផ្ទាល់ដែលអាចអញ្ជើញមកទស្សនាដោយសេរី។​

សម្រាប់កម្មវិធីពិសេសនេះ គឺមានតែមួយថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃបើកដំណើរការសាកល្បងនេះផ្ទាល់តែម្តងគឺថ្ងៃទី ១៩ ខែធ្នូ​ ២០១៩ និងចាប់ផ្តើមពីម៉ោង ១ រសៀលតទៅ នៅផ្សារទំនើបជីប ម៉ុង នរោម៉ល ជាន់ទី៥ ដែលក្នុង ១នាក់អាចទទួលបាន​ ១ សំបុត្រសម្រាប់ចូលរួមទស្សនា។​

តោះប្រញាប់ឡើង ! សម្រាប់ចំនួនមានកំណត់ អ្នកដែលមកមុនបានសំបុត្រចូលទស្សនាមុន! ត្រៀមខ្លួនដើម្បីចូលរួមព្រឹត្តិការណ៍ដ៏ពិសេសនេះទាំងអស់គ្នានៅរោងភាពយន្តលេជេន ព្រីមៀម នរោម៉ល!

ជួបគ្នាឆាប់ៗនេះ!

អ្នកណាៗក៏ទៅលេជេនដែរ!!

Click here to visit our official website: http://www.legend.com.kh