ម៉ោះល្ងាចហើយ រកបបួលគ្នាមកចាក់ខ្ចៅ ខ្យង ជជែកគ្នាលេង កុំអោយទំនេរមាត់ នៅហាងទាំង៤ ដែលពេញនិយមខ្លាំង។ ជាពិសេសហាងនីមួយៗមានខ្ចៅ ខ្យង ស្ងោរ និងចំហុយយ៉ាងឈ្ងុយ ត្រូវជាមួយទឹកជ្រលក់ហិៗ យ៉ាងមានរសជាតិ ធ្វើអោយអ្នកទាំងអស់គ្នាចាក់មិនចង់ឈប់ដៃ។ តោះមកស្គាល់ហាងទាំងនោះ ទាំងអស់គ្នាដែលមានដូចខាងក្រោម៖
ហាង MOOL
និយាយត្រង់រឿងខ្ចៅ ខ្យងទុកអោយ ហាង MOOL មកគ្រប់មុខអស់ហើយ ចង់ស្រុះទឹកដូង ចង់ដុតខ្ទះដែក មានមួយចប់ ច្នៃប្លែកៗហ្មង បន្ថែមជាមួយទឹកជ្រលក់ពិសេស ទឹកអំពិលទុំជាតិមួយទំហឹងទៀត រឿងអីមិនឆ្ងាញ់នោះ ត្រៀមរកលេខតេណាត់មហាមិត្តមកសាកមីនុយថ្មីនៅ MOOL ទៅ ខ្ចៅ ខ្យង ងាវ លៀសស លៀសហូល ដុតខ្ទះដែក ស្រោចទឹកត្រីអំពិលទុំពិសេសធានាថាពេញចិត្ត។


ហាង MOOL
លេខទូរស័ព្ទ៖ 096 86 86 368
ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ម៉ៅសេទុង ជិតហាងម៉ូតូកាហ្វេ
ផែនទី៖ https://goo.gl/maps/RgdXSEZk1w62
ហាងខ្ចៅស្ទាវ ទួលទំពួង
គ្រាន់តែលឺឈ្មោះហាង ខ្ចៅស្ទាវ ទួលទំពួង ច្បាស់ណាស់ថាអ្នករស់នៅប្លុកផ្សារទួលទំពួង ស្គាល់សឹងគ្រប់គ្នា ព្រោះអីហាងនេះមានភ្ញៀវពេញៗហាង ហើយភាគច្រើននោះគឺ យុវវ័យតែម្តង។ ដោយសារតែភ្ញៀវភាគច្រើនជាយុវវ័យ ដូច្នេះហើយបានហាងនេះដាក់ឈ្មោះថា ហាងខ្ចៅស្ទាវ តែម្តងទៅ។


ហាងខ្ចៅស្ទាវ ទួលទំពួង
ទូរស័ព្ទ៖ 086 222 908 | 010 654 033 | 097 61 23 141
ទីតាំង៖ ផ្ទះលេខ 65 ផ្លូវលេខ 135 សង្កាត់ទួលទំពួង ខណ្ឌចំការមន រាជធានីភ្នំពេញ
ហាង ខ្ចៅសាងស្នេហ៍
អស់រយៈពេល 24 ឆ្នាំមកហើយដែល ហាង ខ្ចៅសាងស្នេហ៍បើកដំណើរលក់មកដល់បច្ចុប្បន្ននេះ ហើយក៏មានភ្ញៀវមិនតិចអ្នកទេដែលធ្លាប់មកពិសារ ហើយក៏មិនតិចអ្នកដែលសាងប្រវតិ្តស្នេហ៍នៅទីនេះ តាមពិតទៅAdmin អត់ដឹងដូចតែគ្នាទេ មិនដឹងសាងឬអត់នោះទេ តែដោយសារនៅកន្លែងនេះសម្បូរយុវវ័យ ហើយម្ចាស់ហាងដាក់ឈ្មោះចឹងទៀត ចឹងប្រហែលជាមានខ្លះដែរហើយមែនអត់ ហើយបើមែនចេញមុខមកសុំស្គាល់ផង និយាយលេងទេណា តាមពិតទៅ គឺកន្លែងគាតនៅក្រោយសាលាបឋមសិក្សាបាក់ទូកផ្ទាល់ ហើយក៏ក្បែរសាលាជ័យថាវីដែរ ដូចនេះហើយគឺសម្បូរសិស្សសាលាច្រើនដែលចូលមកញ៉ាំនៅកន្លែងគាត់ មួយវិញទៀតហាង ខ្ចៅសាងស្នេហ៍ មានរបស់ញ៉ាំច្រើនមុខណាស់ ទំនងៗខ្លាំងទៀតផង។


ហាង ខ្ចៅសាងស្នេហ៍
លេខទូរស័ព្ទ៖ 016 45 55 51
ទីតាំង៖ ក្រោយសាលាបឋមសិក្សាបាក់ទូក
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង យុវវ័យភាគច្រើនប្រហែលជាស្គាល់ច្បាស់ណាស់ ហើយជាអតិថិជនប្រចាំហាងទៀត ព្រោះនៅទីនោះផ្ទាល់ល្បី២០ឆ្នាំហើយ ថែមទាំងមានមុខម្ហូបច្រើនណាស់សុទ្ធតែរបស់ចូលចិត្តញុាំទាំងអស់ ចឹងសូមរៀបរាប់ខ្លះៗអោយលោកអ្នកដែលមិនដែលបានដឹងស្គាល់ខ្លះពីមុខម្ហូបដែលមាននៅក្នុងហាង មានខ្យង ខ្ចៅចំហុយ ក្តាមចំហុយ លៀសឆាអំពិលទុំ ប្រហិតចៀន ប្រហិតឆឹង ពងទាកូន រួមទាំងអាហារអាំងច្រើនប្រភេទផងដែរ ឃើញរបស់ចឹងៗអីទ្រាំមិនបានទេណា ។


ហាង ខ្ចៅស្រីភ្លោះទួលទំពូង
Tel:010 237 970
ទីតាំង៖ ផ្ទះលេខ២៧B ផ្លូវលេខ១៣៥ សង្តាត់ទួលទំពូង១