និយាយដល់រឿងចុះខេត្តម្តងៗ ពេលខ្លះការកក់កន្លែងស្នាក់នៅ អោយត្រូវចិត្តក៏ជារឿងឈឺក្បាលណាស់ដែរ ចឹងសម្រាប់អ្នកដែលមានគោលដៅ ដាក់គំរោងរួចហើយនោះថានឹងទៅលេងសៀមរាបអោយសប្បាយម្តងនោះ យើងសូមណែនាំកន្លែងស្នាក់នៅមួយ ដែលមិនមែនជា ផ្ទះសំណាក់ ឬអូតែល នោះទេ គឺរីហ្សត ដែលមានតម្លៃចាប់ពី ៣៥ដុល្លារ ហើយមានបូកតម្លៃអាហារពេលព្រឹករួចជាស្រេចថែមទៀតផង អ៊ែមអត់ប៉ុណ្ណឹង?


សៀមរាប៖ បើតាមការរៀបរាប់ប្រាប់របស់លោក ដន វិចិត្រ ដែលជាអ្នកគ្រប់គ្រងទូទៅ នៅហ្គាដិន ផ្លាវវើ រីហ្សត បានប្រាប់មកកាន់កោះសន្តិភាពថា “សម្រាប់បងប្អូនដែលមកតាមបណ្តាខេត្តផ្សេងៗ ពិសេសអ្នកភ្នំពេញដែលមានបំណងមកកម្សាន្តនៅទីរួមខេត្តសៀមរាប ខ្ញុំមិននិយាយថារីហ្សតខាងយើងល្អឥតខ្ចោះនោះទេ តែរីហ្សតនេះមានចំនុចពិសេសច្រើន ដើម្បីទាក់ទាញចិត្តភ្ញៀវរបស់យើង ពិសេសភ្ញៀវចាស់ៗ បានមកម្តងហើយ គឺតែងចង់មកម្តងទៀត ដោយសាររីហ្សតនេះមានបរិយាកាសស្ងប់ស្ងាត់ ទេសភាពស្រស់បំព្រង ចូលមកភ្លាមភ្ញៀវយើងគ្រប់គ្នាតែងដកទូរសព្ទមកថតរូប Selfie ភ្លាមមិនខ្វះទេកន្លែងថតរូប មានស្រះចិញ្ចឹមត្រីយ៉ាងច្រើន អាងហែលទឹក សួនទឹក កន្លែងហាត់ប្រាណ និយាយរួមមានគ្រប់សព្វមិនអោយភ្ញៀវពិបាកនោះទេ ចូលហើយមិនចង់ចេញតែម្តង ហើយបើនិយាយពីចំនុចខ្វះខាតខាងយើងក៏មានដែរមិនអត់សោះនោះទេ គឺទីតាំងរបស់យើងឆ្ងាយពីក្រុងបន្តិច តែក៏មិនជាឆ្ងាយណាស់ដែរទេ ត្រឹម៦គីឡូប៉ុណ្ណោះពី Pub Street ចឹងបើសម្រាប់ភ្ញៀវដែលមានយាន្តជំនិះខ្លួនឯង ចំនុចនេះមិនជាកង្វល់ឡើយ ហើយអ្វីដែលយើងប៉ះពៅធំបំផុតនោះគឺ តម្លៃនៃរីហ្សតរបស់យើង គឺមានចាប់ពី ៣៥ដុល្លារឡើងទៅតែប៉ុណ្ណោះក្នុង ១យប់ បូកបន្ថែមជាស្រេចនៅអាហារពេលព្រឹកមួយពេលផងដែរ។ “



ទាំងចំនុចពិសេស និងចំនុចខ្វះខាត លោក ដន វិចិត្រ ក៏បានរៀបរាប់អស់ហើយ ចំណែកក្រុមការងារយើងក៏បានទៅគេង សាក ល្បងរួចហើយដែរនោះ គឺថាពិតណាស់ ដូចដែលលោក ដន វិចិត្រ លើកឡើងដូច្នេះដែរ ហើយរីហ្សតនេះ ហាក់ដូចជាកន្លែងក្នុងព្រៃបៃតងអញ្ចឹងដោយបន្ទប់ខ្លះ ស្រោបដោយស្មៅសប្បនិមិត្ត និងអមដោយដើមឈើ និងផ្កាជាច្រើនទៀតនោះ ធ្វើអោយយើងមានអារម្មណ៍ប្លែកមែនទែន ហើយបន្ទប់ក៏មានជម្រើសច្រើនផងដែរ រហូតដល់ ៥ប្រភេទឯណោះ មានដូចជា៖
- Deluxe Double-Twin Room with Garden View ១យប់តម្លៃ 35$-40$ ប្រែប្រួលតាមខែ Low ឬ High
- King Suite with Pond View ១យប់តម្លៃ 40$-45$ ប្រែប្រួលតាមខែ Low ឬ High
- Family Suite with Pool view ១យប់តម្លៃ 60$-80$ ប្រែប្រួលតាមខែ Low ឬ High
- Triple Room with Pool View ១យប់តម្លៃ 70$-110$ ប្រែប្រួលតាមខែ Low ឬ High
- Deluxe Double with Pool view ១យប់តម្លៃ 50$-60$ ប្រែប្រួលតាមខែ Low ឬ High



តម្លៃខាងលើសុទ្ធតែបានរាប់បញ្ចូល អាហារពេលព្រឹកទាំងអស់ ដូច្នេះបើលោកអ្នកមានចំណាប់អារម្មណ៍ ចង់សួរព័ត៌មានបន្ថែម ឬធ្វើកក់បន្ទប់លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ 078 299 995 ឬកក់តាមរយៈអនឡាញ ចុចទីនេះដើម្បីកក់ ហើយ ចុចទីនេះសម្រាប់ផែនទីរីហ្សត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវផ្ទះមហាសំណាង ភូមិខ្នារ ក្រោយសណ្ឋាគារ អ៊ីរ៉ាអង្គរ ប្រហែល៦៥០ម៉ែត្រ) ។