កន្លងមកក្រុមការងារ KSPG.TV ពីមួយថ្ងៃចេះតែបន្តរិះរកភោជនីយដ្ឋានដែលមានមុខម្ហូបប្លែកៗ មិនត្រឹមតែប៉ុណ្ណោះគឺសំខាន់ទៅលើរសជាតិឆ្ងាញ់តែម្តង។ ហេតុដូច្នេះហើយ សំរាប់ថ្ងៃនេះសូមណែនាំនូវហាងមួយដែលនៅកណ្តាលទីក្រុងភ្នំពេញ ដែលមានឈ្មោះថា ភោជនីយដ្ឋាន GÁNH Cambodia មានបំរើជូនសុទ្ធសឹងជាម្ហបអាហារវៀតណាម ដែលជាប្រទេសជិតខាងយើងនេះឯង។
ហាងនេះ បានដំណើរការប្រហែលជា២ឆ្នាំកន្លងទៅហើយ មិនត្រឹមតែប៉ុណ្ណោះ គឺការរៀបចំ តុបតែងលំអរហាងនេះ មានសភាពប្លែក ស្ងប់ស្ងាត់ និង លន្លង់លន្លោចបំផុត ។ ក្រៅពីភ្ញៀវអាចទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ហើយ អមនឹងបរិយាកាសដ៏រ៉ូមែនទិច ថែមទៀតផង។
បន្ថែមពីលើបរិយាកាសជុំវិញភោជនីយដ្ឋាន GÁNH Cambodia ល្អហើយនោះ អ្វីដែលដើរតួនាទីសំខាន់ នោះគឺមុខម្ហូបតែម្តង ដូច្នេះសូមរាយនាមមុខម្ហូបខ្លះៗតែម្តង មានដូចជា ស៊ុបហ្គាញ់ពិសេស ណែមណឿងពិសេស ត្រីទីឡាប់យ៉ាបំពង និងប្រភេទភេសជ្ជះមានដូចជា ទឹកផ្លែឈើពិសេស ស្រាអង្គរ ៣ប្រភេទ ជាដើម ។ ទាំងនេះគ្រាន់តែជាមុខម្ហូបមួយចំនួនត្រួសៗ តែប៉ុណ្ណោះ ប៉ុន្តែ សំរាប់ហាង GANH នេះមានមុខម្ហូបដើមរបស់វៀតណាមជាច្រើនមុខទៀត។
ហាង GÁNH Cambodia
ទូរស័ព្ទ៖ 015 997 717
បើកលក់៖ 11:00AM – 10:00PM
ទីតាំង៖ ផ្ទះលេច 49, ផ្លូវ 294, សង្កាត់បឹងកេងកង១, ខណ្ឌចំការមន, រាជធានីភ្នំពេញ
វីដេអូ