យូរៗម្តង យើងម្នាក់ៗតែងតែនឹកឃើញចង់ញ៉ាំសាច់កាប់ម្តងម្កាលជាក់ជាមិនខាន ហើយបើជិះកាត់ឃើញគេលក់តាមផ្លូវទៀតនោះគឺ ច្បាស់ណាស់ថាឃ្លានហ្មង ព្រោះអីមុខម្ហូបនេះមានរូបរាង ពណ៌គួរអោយចង់ញ៉ាំណាស់ ជាក់ស្តែងសាច់កាប់ហ៊ាម៉ាប់ ក្បែរស្តុបទេពផន ដែលអ្នកនៅម្តុំភាគច្រើនបានស្គាល់រទះលក់របស់គាត់។



សាច់កាប់របស់ហ៊ាម៉ាប់ បើកលក់១០ឆ្នាំមកហើយ ហើយការលក់របស់គាត់ពិតជាដាច់ណាស់ មានអ្នកគាំទ្រទិញជាប្រចាំមិនដាច់ទេ ដោយក្នុងមួយថ្ងៃគាត់លក់អស់សាច់សុទ្ធ ៦០គីឡូឯណោះ នេះពិតជាចំនួនច្រើនណាស់ ត្រង់ចំនុចនេះហើយដែរវាបង្ហាញថា សាច់កាប់កន្លែងគាត់ល្បី ហើយឆ្ងាញ់។ ចឹងបើល្ងាចនេះមិនដឹងញ៉ាំអីទេ កុំភ្លេចទៅស្តុបទេពផនទិញសាកលមើលណា…


វីដេអូ