អ្នកគ្រាំទ្រ Man Utd យ៉ាងតិច 20 នាក់ស្លាប់ ខណៈមើលការផ្សាយបន្តផ្ទាល់ Europa League

0
662

នៅក្នុងខណៈពេលដែលក្រុមបិសាចក្រហម Manchester United ប្រកួតឈ្នះទៅលើក្រុម Anderlecht ក្នុង ម៉ោងបន្ថែម ដោយលទ្ធផលទាំង 3-2។ លទ្ធផលមួយនេះ​បានធ្វើអោយបិសាចក្រហមមានកៅអីមួយទៅ វគ្គ​បន្ត។ ប៉ុន្តែក៏មានរឿងដែលគួរអោយសោកស្តាយមួយកើតឡើងចំពោះអ្នកគ្រាំទ្ររបស់ក្រុមបិសាច ក្រហម Manchester United នៅក្នុងប្រទេស Nigeria ដែលបានជួបនៅឧបទ្ទវហេតុឆក់ចរន្តអគ្គសនី ក្នុងពេលតាម​ដាន​ការផ្សាយបន្តផ្ទាល់។ នៅក្នុងហេតុការណ៏នេះ ត្រូវបានក្រុមសមត្ថកិច្ចបញ្ជាក់ថាមានអ្នកស្លាប់យ៉ាងតិច 7នាក់។ ហើយសម្រាប់ប្រភពពីអ្នកនៅក្នុងហេតុការណ៏បាននិយាយថា យ៉ាងតិចមនុស្ស20នាក់ត្រូវស្លាប់។ នៅក្នុង​ហេតុការណ៏នេះ Twitter របស់ក្រុម Manchester United ក៏បានបង្ហោះនៅសាររំលែកទុក្ខដល់អ្នក គ្រាំទ្រ មិត្ត​របស់ពួកគាត់ និងក្រុមគ្រួសាររបស់ជនរងគ្រោះផងដែរ។