១បទ ប្រកាសរកនារីដែលខ្លួន ឃើញភ្លាមស្រលាញ់ភ្លេត ជោគជ័យតែលទ្ធផល…

0
1324

យើងបានដឹងហើយថា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរបានកន្លងផុតក៏ពិតមែន តួយ៉ាង ក៏ដឹងហើយថា ពិធីសង្រ្កានគឺប្រព្រឹត្តិទៅនៅខេត្តសៀមរាប ហើយមានមនុស្សម្នាជាច្រើនបានធ្វើដំណើរកំសាន្តទៅទីនោះផងដែរ។

ប៉ុន្តែថ្ងៃនេះ​ KSPG.TV សូមលើកយកស្នេហារបស់យុវជនម្នាក់ ដែលកើតឡើង អំឡុងពេលចូលឆ្នាំថ្ងៃទី ១៤ មេសា កន្លងទៅនេះ។ បុរស​សង្ហា​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​រូបនោះ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុកថា ខ្លួនចង់​ស្វែង​រក​នារី​ម្នាក់​ដែល​គាត់​បាន​ជួប​កាល​ពីទៅ​លេង​នៅ​ឯ ​Pub ​Street ហើយរូបគេក៏បាន ច្រៀងចម្រៀងអមជាមួយហ្គីតា ផ្ញើជូននាង​ជាមួយអត្តន័យដ៏​ផ្អែម​ល្អែម​មួយ​បទ ​ក្រោម​ចំណង​ជើង​ថា “Miss ​Pub ​Street”​ ។ ហើយគាត់ក៏បានសំណូមពរ មិត្តភក្តិក្នុងហ្វេសបុក​ អោយ share ក្រែងលរកនាងឃើញ។

ទន្ទឹមនឹងនោះ គាត់បានបកស្រាយភិនភាគរបស់នាងជាច្រើន នៅលើ​ហ្វេស​ប៊ុករបស់គាត់ដូចខាងក្រោម៖

Facebook Crush

https://www.facebook.com/david.khieu.7/videos/831780673638608/

បន្ទាប់ពីមានការជូយចែកចាយបន្តគ្នាតាមរយៈមិត្តភក្កិរបស់គាត់​ក្នុងបណ្តាញសង្គមយ៉ាងច្រើន ក៏ធ្វើអោយបុរសនោះ បានរកឃើញនារីម្នាក់​នោះមែន ប៉ុន្តែ…

Facebook Crush

យ៉ាងណាក្តីជាការសោកស្តាយផងដែរ នារីម្នាក់នោះគាត់មិននៅទំនេរនោះទេ ​ប៉ុន្តែរឿងរ៉ាវមួយនេះ​ក៏បានសរបញ្ជាក់អោយបានឃើញថា គឺប្រជាជនខ្មែរ មានការជួយគ្នាពិតមែន បុរសសង្ហាររូបនេះ ក៏បានសរសេរថ្លែងអំណរគុណដល់បណ្តាមិត្តភក្តិគាត់ផងដែរ ។ ពាក្យមួយឃ្លា របស់គាត់គឺ (ខ្មែរជូយខ្មែរ សាមគ្គីភាពអាចជម្នះអ្វីគ្រប់យ៉ាង)  ។ ជាចុងក្រោយ KSPG.TV ចង់អោយអ្នកទាំងអស់ប្រើប្រាស់ បណ្តាញសង្គមហ្ចេសបុក ជាប្រយោជន៍ល្អៗ) ៕