ហាង កាហ្វេដី ដែលស្ថិតនៅម្តុំទួលគោក ល្បីខ្លាំងនូវម្ហូបជាច្រើនមុខ កន្លងមកហើយ ឥឡូវនេះម្ចាស់ហាងបាននឹកឃើញបន្ថែមនូវមុខម្ហូប ប្រភេទប្លែកៗឆ្លើយតបតាមតម្រូវការរបស់ភ្ញៀវ ។




សំរាប់ថ្ងៃនេះ KSPG.TV សូមណែនាំនូវមុខម្ហូបថ្មីបន្ថែមទៀត ដោយសារភ្ញៀវខ្លះគាត់អាចនឹងចង់ផ្លាស់ប្តូរទំលាប់ការពិសារមួយចានៗ តែម្នាក់ឯងក៏ថាបាន។ ហេតុដូចនេះហើយបានជាហាង កាហ្វេដី នឹកឃើញបង្កើតម្ហូបប្លែកៗមួយមុខទៀតកាន់តែទំនង បើអ្នកគ្រាន់តែបានឃើញនូវរូបរាងរបស់មុខម្ហូបនោះ។





ទន្ទឹមនឹងអាកាសធាតុចាប់ផ្តើមធ្លាក់ភ្លៀងរាងត្រជាក់បែបនេះ វាស្របនឹងម្ហូបនោះជាលក្ខណះស៊ុប ដែលមានឈ្មោះថា ស៊ុបក្អមធម្មជាតិ ដែលចុងភៅប្រចាំហាង បានព្យាយាមរិះរកនួវគ្រឿងផ្សំ ប៉ូវសុខភាពចូលក្នុងក្អមបុរាណមួយនេះដែលមាន ខូរជ្រូក និង ប្លោកជ្រូក និងគ្រឿងផ្សំលាយឡំនឹងផ្សិតជាច្រើនប្រភេទទៀត ជាពិសេសក្នុងនោះក៏មានផ្សិត ប៉ាវហឺុ ដែលមាន គុណប្រយោជន៍ថែរក្សា សុខភាពអោយរឹងមាំនិងព្យាបាលជំងឺច្រើនយ៉ាង ដូចទឹកនោមផ្ហែម លើសឈាម ក្រពះពោះវៀន និងជំងឺស្រ្តី ជាដើម។





សំរាប់ ស៊ុបក្អមធម្មជាតិ មួយនេះជឿជាក់ថាជាស៊ុប ដែលប៉ូវសុខភាព និងល្អបំផុតសំរាប់មនុស្សចាស់ជាពិសេស សំរាប់ទិវាមាតាអន្តរជាតិ ជិតឈានមកដល់ដែលនោះដើម្បី បំពេញ កាតព្វកិច្ចជាកូនល្អ សូមអញ្ជើញអ្នកមានគុណ ទៅពិសាទាំងអស់គ្នាណា៎ ។
ភោជនីយដ្ឋាន៖ កាហ្វេ ដី
តម្លៃ៖ 3.75$ ក្នុង១ឆ្នាំង
ទូរស័ព្ទ៖ 077 859 959 | 015 859 959
ទីតាំង៖ ផ្ទះលេខ20 ផ្លូវ 590 ( ម្តុំទួលគោក ក្រោយភូមិគ្រឹះ ឯកឧត្តម ទៀ បាញ់ )
វីដេអូ