បើនិយាយពីអយស្ទ័រ គឺជាប់ងារទៅហើយថា ជាអាហារសម្បូរដោយរ៉ែស័ង្កសី និងប៉ូវសុខភាពផ្លូវភេទ អយស្ទ័រត្រូវបានគេនិយមទទួលទានឆៅស្រស់ៗជាមួយទឹកត្រីកោះកុងហឹរ ស្លឹកក្រៈទុំថេត និងខ្ទឹមក្រហមបំពងជាដើម។




ដោយឡែកក្នុងថ្ងៃនេះ KSPG.TV សូមណែនាំ ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ សាខាក្រោយសាលាវ៉ាន់ដា ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ដែលជំនាញបម្រើអាហារចិញ្ចើមផ្លូវប្រកបដោយអនាម័យ និងទីតាំងស្អាតមានផាសុខភាពបាន ច្នៃប្រឌិតអាហារមួយបែបផ្សេងដែលជា អយស្ទ័រ នេះឯង នាំយកពីប្រទេស អូស្រ្តាលី ។







ការច្នៃប្រឌិត បែបថ្មីនេះ គឺម្ចាស់ហាង បានចំអិនវា មានជាចំហុយផង និង អាំងផង បន្ថែមនឹង គ្រៀងផ្សំ រោយពីលើមាន ម្ទេស ខ្ទឹមបំពង និង ឈីស ជាដើម។ ដើម្បីអោយអយស្ទ័រដែលមានគុណភាពខ្ពស់ នាំចូលពីអូស្រ្តាលីនេះ កាន់តែមានរសជាតិពិសេស ដោយម្ចាស់ហាងរូបនេះ បានដាក់ឈ្មោះអោយថា “អយស្ទ័រកូនកាត់អឺរ៉ុប” តែម្តងទៅ។







ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ
ទូរស័ព្ទ៖ 098 80 97 89 / 099 80 97 89
ទីតាំង៖ ម្តុំក្រោយសាលាវ៉ាន់ដា ផ្លូវ ៤០២ កែង ផ្លូវ ១៨៥
វីដេអូ