អាហារសម្រន់សព្វថ្ងៃនៅទីក្រុងភ្នំពេញ កាន់តែមានច្រើនឡើងៗជាបន្តបន្ទាប់ ប៉ុន្តែពេលខ្លះឃ្លានក៏មិនដឹងថាទៅញាុំអី នៅកន្លែងណាដែរ?ទំាងនេះហើយជាមូលហេតុដែលក្រុមការងារ KPSG.TV តែងតែព្យាយាម ស្វែងរកកន្លែងញាុំអីប្លែកៗ ហើយក៏ធូរថ្លៃ ជាពិសេសមានរសជាតិឆ្ងាញ់។



ថ្ងៃនេះសូមណែនាំទីតាំងមួយដែលមានមនុស្សមួយចំនួនបានស្គាល់រួចមកហើយដែលស្ថិតនៅក្រោយសាលា វ៉ាន់ដា ដែលអ្នកដឹងស្រាប់ហើយថា នៅទីនោះគឺពោរពេញទៅអាហារជាច្រើនមុខ ។



ហាងមួយក្នុងចំណោមនោះគឺសុទ្ធសឹងជាម្ហូបអាហារអាំង មានច្រើនណាស់ ទាំងប្រហិត មាន់អាំង ជើងមាន់អាំង ស្លាបមាន់អាំង និងមានច្រើនទៀត ហើយអ្នកអាចរើសបានតាមចិត្ត មានអី! ល្ងាចនេះសាកប្តូរអារម្មណ៍ម្តងមើល៍ ជុំពួកម៉ាកនៅក្រោយវ៉ាន់ដាម្តងមើល៎



ហាង ៣ជំនាញ
ទូរស័ព្ទ៖ 081 777 868
ទីតាំង៖ ផ្លូវក្រោយសាលាវ៉ាន់ដា ផ្លូវ៤០២ ឆ្ពោះទៅរកស្ថានទូតចិន ទល់មុខហាង Beer Connection
វីដេអូ