សូមសម្របតាមអាកាសធាតុបន្តិចហើយណា ដោយឃើញថាអាកាសធាតុក្តៅខ្លាំងណាស់ ចឹងថ្ងៃនេះដើម្បីឱ្យលោកអ្នកទទួលបានអារម្មណ៍ស្រស់ស្រាយកាត់បន្ថយភាពនឿយហត់ យើងសូមណែរនាំហាងថ្មីមួយកន្លែង ដែលទើបនិងបើកដំណើរការថ្មីៗ ហើយនាំមកជាមួយទាំងភេសជ្ជៈឆ្ងាញ់ៗ អាហារប្លែកញុាំត្រូវមាត់ត្រូវចិត្ត។



ជាការពិតណាស់ស្ថិតក្នុងអាកាសធាតុម្តងក្តៅម្តងត្រជាក់បែបនេះ សម្រាប់ហាង WHO’S TEA ដែលស្ថិតនៅម្តុំសាលាIFL ផ្លូវ122 លោកអ្នកនិងទទួលបាននៅអារម្មណ៍ស្រស់ស្រាយជាមួយការញុាំអាហារឆ្ងាញ់ៗក្តៅៗ ទឹកភេសជ្ជៈញុាំជាប់មាត់ជាប់ចិត្តតែម្តង។ សម្រាប់ភេសជ្ជៈដែលមានក្នុងហាងផ្ទាល់លោកអ្នកញុាំហើយ គឺមានឈីសជាប់បបូរមាត់មិនខានទេ ព្រោះអីរូបមន្តឆុងលាយជាមួយឈីសច្រើននោះអី ចឹងញុាំហើយដឹងតែប្លែកមាត់ទៀតហើយ ។




ហើយអ្វីដែលពិសេសទៅទៀតនោះ ក្នុងឱកាស Soft Opening Day ខាងមុខនេះនៅថ្ងៃទី ២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ពីហាងបានផ្តល់សម្រាប់អតិថិជនរបស់ខ្លួននៅប្រូម៉ូសិនពិសេស Buy Medium get LARGE! *Who’s Signature & Who’s Tea Drinks only ហើយមួយវិញទៀតសម្រាប់ថ្ងៃ Grand Opening ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ លោកអ្នកនិងទទួលបាន Who’s Tea Stainless Steel Limited Metal Black Cup for First 50 Customers ប្រញាាប់តិចទៅណា! ហើយកុំភ្លេចថតស៊ែលហ្វីលេងផង។







កុំបង្អង់យូរអី! ភេសជ្ជៈឆ្ងាញ់ៗ អាហារច្រើនជម្រើសត្រៀមចាំទទួលលោកអ្នក ចឹងយើងគួរតែត្រៀមជួបជុំមិត្តភក្រដែរហើយ កុំឱ្យចាញ់អាកាសធាតុក្តៅរកកន្លែងត្រជាក់ៗ ភេសជ្ជៈត្រជាក់ចិត្តញុាំម្តងមើលល្ងាចនេះ ណាត់គ្នាឱ្យហើយទៅ!
ហាង WHO’S TEA
ទូរស័ព្ទ៖ 016 546 669 / 066 546 669
ទីតាំង៖ ផ្លូវ១២២ កែង២៦១ , សង្កាត់ទឹកល្អក់១, ខណ្ឌទួលគោក, ភ្នំពេញ
វីដេអូ