ចង់ញុាំស៊ូស៊ីស្រស់ៗហើយឆ្ងាញ់ ពិតជាមិនអាចមើលរំលងបាននោះទេ គឺហាង Genki Sushi អាហារបែបជប៉ុនយ៉ាងសម្បូរបែបគ្រប់មុខស្រស់ៗ ផ្តល់ជូនច្រើនជម្រើសដល់អ្នកនិយមពិសារ ផ្តល់ទាំងអនាម័យ ហើយថែមទាំងរហ័សទាន់ចិត្តទៀតផង។


ហាង Genki Sushi លោកអ្នកក៏ធ្លាប់បានស្គាល់ខ្លះហើយ អំពីមុខម្ហូបថ្មីៗប្លែករសជាតិបែបជប៉ុន ក្នុងនោះដែរស៊ូស៊ីដែលមានភាពពេញនិយមខ្លាំងនៅក្នុងហាងផ្ទាល់ដែលផ្តល់សេវាកម្មប្រើប្រព័ន្ធដឹកជញ្ចូនអាហារមកដល់តុរបស់អ្នកដោយប្រើរថភ្លើង ឬ ( Kousoku System) យ៉ាងឆាប់រហ័ស ហើយថ្មីៗនេះ ម្ចាស់ហាងបានបន្ថែមនៅមុខម្ហូបថ្មីៗលក្ខណៈជាឈុតធំមានគ្រប់មុខ ដាក់ប្រភេទសាច់ត្រីជាច្រើនមុខតែម្តង ដើម្បីតម្រូវចិត្តអ្នកនិយមចូលចិត្តពិសារស៊ូសីុស្រស់ៗ មិនអោយខកចិត្តនោះទេ។



ដើម្បីផ្តល់នៅភាពងាយស្រួលដល់អតិថិជន ហាង Genki Sushi ក៏បានពង្រីកសាខាថ្មីមួយទៀត គឺសាខាទី២ នៅAEON ជាន់ទី២ ហើយអ្វីដែលកាន់តែងាយស្រួលជាងនេះសម្រាប់លោកអ្នកដែលមានភាពមមាញឹកខ្លាំងមិនអាចមកញុាំនៅកន្លែងហាងផ្ទាល់ ពីហាងផ្ទាល់ក៏មានសេវាកម្មដឹងជញ្ជូនដល់កន្លែងផងដែរ។ សម្រាប់អ្នកដែលចូលចិត្តអាហារបែបជប៉ុនច្រើនជម្រើសនោះដឹងតែអ៊ែមហើយ!



ហាង Genki Sushi Cambodia
Call៖ 023 901 545 / 010 463 997
ទីតាំង៖ ស្ថិតនៅម្តុំបឹងកេងកង១ ផ្ទះលេខ ១៨, តាមបណ្តោយផ្លូវ ៣១០
បើកលក់៖ 11:00AM – 10:00PM
Delivery៖ 069 310 310
ផែនទី៖
វីដេអូ