លេងស្តាយប្លែកៗណាស់!ក្រុមនាយគ្រឿន មកកូរផ្អើលហាងស៊ុបឆ្នាំងយក្សតែម្តង មានអីហាងទើបបើកថ្មីត្រូវប៉ាន់អ្នកនៅក្រុងតាខ្មៅហើយ! អ្នកចូលចិត្តញុាំស៊ុប សាច់អាំង សាច់ចង្កាក់ គ្រឿងសមុទ្រស្រស់ៗ ចាំត្រៀមពោះទុកកុំទាន់ញុាំអីផ្សេង បបួលគ្នាទៅសាករសជាតិថ្មីស៊ុបឆ្នាំងយក្សញុាំឱ្យណាណីម្តង! ហើយថាមិនទំនងម៉េចទៅ បើមើលតែមាត់ក្រុមនាយគ្រឿនញុាំក៏ដឹងថាឆ្ងាញ់ដែរ។


ហាង ស៊ុបឆ្នាំងយក្ស Soup fire គឺត្រូវប៉ាន់ហើយលោកអ្នកដែលទៅពិសារជាលក្ខណៈក្រុមគ្រួសារ ឬក្រុមការងារ មិនពិបាកទេ ចង់ញុាំសាច់អាំង ស៊ុបបន្លែស្រស់ សាច់ចង្កាក់ ចង់គ្រឿងសមុទ្រចំហ៊ុយ គ្មានបញ្ហាព្រោះអីឆ្នាំយក្សរបស់គាត់ដូចឈ្មោះចឹង មិនត្រឹមតែធំទេ មានរហូតដល់៤ថ្នាក់អីនោះ! ចង់ញុាំមួយមុខណាដាក់ម៉ាឆ្ងាញ់មាត់ទៅ។ បើងាកមកមើលទីតាំងវិញគឺមានលក្ខណៈតុបតែងយ៉ាងល្អទាក់ភ្នែក គំនូរ3Dប្លែកៗស្អាត រួមទាំងបរិយាកាសក្នុងហាងធំទូលាយ មានជាន់លើអាចដើរទៅមកឆ្លងគ្នាបានយ៉ាងស្រួល។




និយាយទៅអ៊ែមមួយចប់ហើយ តម្លៃក៏សមរម្យដែរ មិនថាលោកអ្នកទៅគ្នាតិច ឬច្រើន អាចជ្រើសរើសទៅតាមចំណង់ចំណូលចិត្ត សម្រាប់សាច់អាំងឈុតធំ៤០០០០៛ , សាច់អាំងឈុតតូច២០០០០៛, សាច់ចង្កាក់ ១៥០០៛ ,បន្លែ ១៥០០៛ ។ ក្រៅពីញុាំសាច់អាំង រសជាតិឆ្ងាញ់ហើយ កុំភ្លេចណាលោកអ្នកដែលចូលចិត្តថតរួបលេងជាមួយគំនូរ 3D ស្អាតៗទុកគ្រាន់ទុកជាអនុស្សាវរីយ៏។





អូ!ភ្លេចប្រាប់ ហាង ស៊ុបឆ្នាំងយក្ស Soup fire ក៏មានទទួលកក់ និងទទួលរៀបចំកម្មវិធី សម្រាប់លោកអ្នកមានកម្មវិធីជប់លៀង ខួបកំណើត ឬពិធីជប់លៀងផ្សេងផងដែរ ។







ហាង ស៊ុបឆ្នាំងយក្ស Soup fire
Tel:012 35 45 41 / 012 36 46 58
ទីតាំង៖ ស្ថិតនៅក្រុងតាខ្មៅ ផ្លូវ108 ផ្ទះ11 ជិតសួនច្បារមាត់ទន្លេទល់មុខកប៉ាល់ធំ ក្រុងតាខ្មៅ ខេត្តកណ្ដាល៕
វីដេអូ