ភ្ញៀវភាគច្រើនដែលនិយមចូលចិត្តញ៉ាំបុហ្វេដែលមានលក្ខណៈសម្បូរបែប គ្រឿងសមុទ្រស្រស់ៗ ច្បាស់ណាស់ថា ពួកគាត់នឹងនឹកឃើញហាង បុហ្វេ Oishi ជាក់ជាមិនខាន ព្រោះអីនៅទីនោះ មានដាក់នូវគ្រឿងសមុទ្រជាច្រើនមុខច្រើនជម្រើសជូន ហើយដើម្បីផ្តល់ភាពងាយស្រួលដល់អតិថជនរបស់ខ្លួន ពីហាង Oishi Buffet បានពង្រីកសាខាថ្មីមូយទៀតហើយនៅម្តុំទួលទំពូង ឈ្មោះថា Lobster Buffet ស្ថិតនៅផ្លូវលេខ 143 ទល់មុខហាងនំ រស្មីតារា។



ហាង Lobster Buffet ផ្តល់ជូននៅបុហ្វេយ៉ាងសម្បូរបែប គ្រឿងសមុទ្រស្រស់ៗ មានច្រើនជម្រើសជូនពិតជាស័ក្តិសមសម្រាប់លោកអ្នកដែលនិយមពិសារអាហារបុហ្វេគឺដឹងថាញ៉ាំម៉ាសប្បាយមាត់តែម្តង។ បើងាកមកមើលគ្រប់មុខម្ហូបដែលមាននៅក្នុងនោះផ្ទាល់ លោកអ្នកប្រាកដជាពេញចិត្តនិងការទទួលទានព្រោះថាក្រៅពីគ្រឿងសមុទ្រស្រស់ៗគ្រប់មុខហើយនោះនៅមានអាហារស៊ូស៊ី អាហារបែបខ្មែរជាច្រើនមុខច្រើនរសជាតិ រួមទាំងបរិយាកាសមានផាសុកភាព ភ្លក់រសជាតិបុហ្វេគ្រប់មុខយ៉ាងឆ្ងាញ់ពិសារ។




មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវដែលមកញ៉ាំ តែងតែមកជាក្រុម ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ និងទទួលបានការបញ្ចុះពិសេស សម្រាប់មនុស្សធំ តម្លៃ 14.80$ កូនក្មេងកំពស់ 100cm ដល់ 130cm តម្លៃ 6$ សម្រាប់ការទំនាក់ទំនងកក់មុនបញ្ចុះតម្លៃ 10% ហើយប្រសិនបើលោកអ្នកមានរៀបចំពិធីខួបកំណើត ទទួលបានការបញ្ចុះតម្លៃរហូតដល់ 15% ភ្លាមៗ។




ជឿងជាក់ថាលោកអ្នកពិតជារីករាយជាមួយបូហ្វេស៊ុប សាច់អាំង ព្រមទាំងជម្រើសជាច្រើននៃបន្លែ សាច់ គ្រឿងសមុទ្រ ស៊ូស៊ី និងអាហារជាច្រើនទៀត!ក្នុងបរិយាកាសជួបជុំមិត្តភ័ក្រ ក្រុមគ្រួសារ បានទាំងញុំាអាហារឆ្ងាញ់ហើយទទួលបានកាបញ្ចុះតម្លៃពិសេស ញ៉ាំបានច្រើនជម្រើសផងនោះ! តោះ! នៅចាំអីទៀត?



ហាង Lobster Buffet
ទូរស័ព្ទ៖ 099 733 311
ទីតាំង៖ ផ្លូវលេខ 143. ទល់មុខហាងនំ រស្មីតារា
វីដេអូ