សម័យកាលកាន់តែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ សូម្បីតែម្ហូបអាហារក៏មាននូវជំរើសជាច្រើនសម្រាប់ការទទួលទានផងដែរ ដូច្នេះប្រជាជនខ្មែរក៏ផ្តើមចាប់អារម្មណ៍សាកល្បងទទួលទាននូវរបស់ញុាំប្លែកៗ មិនថាតែម្ហូបអាហារនោះទេ សូម្បីតែភេសជ្ជៈក៏មានការទទួលទានច្រើនដូចគ្នា ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ជម្រើសច្រើនក្នុងការទទូលទាន យើងសូមណែនាំហាងមួយកន្លែងឈ្មោះថា Heekcaa Cambodia ។
ហាង Heekcaa Cambodia ដែលមានបើកបំរើជូននូវប្រភេទភេសជ្ជៈប្លែកៗជាច្រើនមុខទំនងគួរអោយចង់ទទួលខ្លាំងណាស់ គ្រប់ភេសជ្ជៈទាំងអស់សុទ្ធតែប្រើជំនាញ និងរបៀបនៃការឆុងលាយលំជាមួយឈីស ,ផ្លែឈើ ចេញបានជាភេសជ្ជៈឈ្ងុយឆ្ងាញ់ ញាុំត្រជាក់ចិត្តតែម្តងហើយទំនងៗទៀតផង។ ចឹងសូមប្រាប់ឈ្មោះខ្លះៗអោយលោកអ្នកបានស្គាល់ជាបណ្តើរៗសិន មានដូចជា៖ ម៉ាច់ឆាខេកគ្រីម សូកូឡាឈីស ម៉ាច់ឆាឈីស តែស្រូវសារីជប៉ុន តែអូឡុងផ្លែប៉េស តែសេ្តចខ្មៅហុីកា ស្វាយក្រឡុកតាំងហ្គូល និយាយទៅគឺទំនងញុាំទាំងអស់ តែក៏មិនមែនមានតែប៉ុណ្ណឹងនោះទេ គឹនៅមានច្រើនមុខផ្សេងទៀត។
ពិតជាសាកសមខ្លាំងណាស់សម្រាប់អស់លោកអ្នក ក្នុងការទទួលទានភេសជ្ជៈយ៉ាងសម្បូរបែបច្រើនជម្រើសប្លែកៗ រួមជាមួយបរិយាកាសល្អ ទីតាំងធំទូលាយ និងចំណតយានជំនិះងាយស្រួលសម្រាប់ភ្ញៀវផងដែរ។ កុំបង្អង់យូរអី! ភេសជ្ជៈឆ្ងាញ់ៗមកដល់ហើយត្រៀមជួបជុំមិត្តភក្រ នាពេលចុងសប្តាហ៍នេះណា! នៅ ហាង Heekcaa Cambodia។
ហាង Heekcaa Cambodia
ទូរស័ព្ទ៖ 069 62 62 08
ទីតាំង៖ ផ្លូវ 306 សង្កាត់បឹងកេងកង១ ខណ្ឌ ចំការមន
វីដេអូ