រាជធានីភ្នំពេញ ៖ អតីតកីឡាករប្រដាល់ និងតារាសម្តែងលោកជា ស្រួច បានបដិសេធរាល់ការអះអាងនានាពីតារាសម្តែងនាងសាន សុម៉ាលី ពីរឿងគ្រោះថ្នាក់ប្អូនប្រុសរបស់នាងដែលមិនមែនដើមហេតុពីករណីគ្រោះថ្នាក់ចរាចារណ៍ ។
អ្នកទាំងពីរបានអះអាងរកភាពខុសត្រូវរៀងខ្លួន ជុំវិញបញ្ហាដែលបានកើតឡើងនោះ ខណៈដែលលោកជា ស្រួច កំពុងតែខ្នះខ្នែងការពារខ្លួនពីការចោទប្រកាន់ពីនាងសាន សុម៉ាលី ។
បន្ទាប់ពីមានការអះអាង និងបានចោទប្រកាន់ពីនាងសាន សុម៉ាលី លើបញ្ហានោះមក លោកជា ស្រួច បានចេញមុខបកស្រាយជាសាធារណៈ ដោយនៅក្នុងនោះលោកបានបដិសេធចោលទាំងស្រុងចំពោះការចោទប្រកាន់មកលើរូបលោក ។
ជា ស្រួច បានបង្ហោះសារតាមហ្វេសប៊ុករបស់លោកបកស្រាយពីបញ្ហានេះថា «ថ្ងៃនេះខ្ញុំបាទសុំបកស្រាយពីបទពាក់ព័ន្ធជាមួយសាន សុម៉ាលី ដំបូងឪពុកសាន សុម៉ាលី ហៅខ្ញុំទៅលេងអូរស្មាច់ថ្ងៃចុងក្រោយចូលឆ្នាំហើយ ។ ការរាប់អានរវាងខ្ញុំជាមួយសាន សុម៉ាលី ជាង៣០ឆ្នាំហើយតាំងពីឪពុកម្តាយខ្ញុំនៅរស់រហូតដល់គាត់ស្លាប់មិនសមមកនិយាយរឿងមិនពិតសូម្បីតែថាទៅជាមួយខ្ញុំ តាមពិតខ្ញុំទៅតែម្នាក់ឯងគត់ហើយពេលប្អូនគ្រោះថ្នាក់ចរាចរណ៍និយាយថាគេវាយបាក់ជើងបាក់ដៃ ហើយពេលកើតរឿងថាតេខ្ញុំមិនចូល តាមពិតនិយាយគ្នាសោះ ហើយចង់សួរថា និយាយមិនពិតប្រាប់សារព័ត៌មានបែបនេះបានន័យថាចង់ចោទខ្ញុំមែនទេ ? សូមផ្តាំថា!កុំយកភាសាស្រវឹងមកនិយាយបំផ្លាញកិត្តិយសខ្ញុំប្រយ័ត្នបកវិញកុំថាប្អូនចិត្តអាក្រក់ ព្រោះស្រុកយើងមានច្បាប់ណាបង »។
ឆ្លើយតបការអះអាងរបស់លោកជា ស្រួច យ៉ាងដូច្នេះ តារាសម្តែងដែលចូលចិត្តសម្ញែងដើមទ្រូងនាងសាន សុម៉ាលី បានបង្ហោះសារតាមហ្វេសប៊ុករបស់នាងវិញថា«បងស្រួចអាចនិយាយម្តងទៀត ខ្ញុំមិនបានអង្គុយផឹកជាមួយបងសូម្បីតែមួយដង ម្នាក់នៅស្រុក ម្នាក់នៅភ្នំពេញ ហេតុអី្វបានបងនិយាយថាខ្ញុំស្រវឹង ។ បងបង្ហោះថាបងមិនដឹងរឿងហ្នឹងចុះពេលប្អូនខ្ញុំមានបញ្ហា បងនិយាយថា បងមិនដឹង តែគាត់បានទៅជាមួយបងតែបីនាក់ ហើយខ្ញុំមិនបានហៅមកលេងទេ តែបងសុំលេខប៉ាខ្ញុំ ហើយក៏ឲ្យ ដោយសារតែការរាប់អាន និងទុកចិត្តបង ហើយហេតុអ្វីក៏បងដឹងថាប្អូនខ្ញុំមានបញ្ហា ហេតុអ្វីក៏បានទុកប្អូនឲ្យប្អូនឈឺតែម្នាក់ឯង ហើយបងបបួលទៅដើរលេងបីនាក់ ស្រាប់តែគាត់មកវិញតែពីរនាក់ ហ្នឹងពាក្យសំដីថារាប់អានគ្នា៣០ឆ្នាំ ។
បងប្អូនជួយគិតមើល បើបងស្រួចរាប់អានគ្រួសារ៣០ឆ្នាំ ហេតុអ្វីបងសុខចិត្តឲ្យក្មួយដេកងាប់តែម្នាក់ឯង ហើយនិយាយថា ដើររកពេញហ្នឹង តែម្នាក់មិត្តភក្តិថាឃើញតែបងស្រួចឆ្លើយថាដើររក ។ ខ្ញុំមិនសង្ស័យមានន័យចម្លែក បើពេលប៉ារកឃើញហើយគាត់ទាំងភ័យតក់ស្លុត ហេតុអ្វីគាត់ឆ្លើយថាប្រញាប់ទៅការគេ ហើយប៉ាបានប្រាប់គាត់ថាឲ្យយកក្មួយទៅពេទ្យផង ហើយទាំងមិនយកខោអាវ ដែលបោកអ៊ុត ហើយទៅឡើងលឿន ហ្នឹងហើយដែលហៅថា ការរាប់អាន និយាយចេញពីមាត់បង បើបងជាមនុស្សល្អមែន ខ្ញុំសង្ឃឹមថាបងនឹងចេញមុខមកបកស្រាយនៅមុខផ្លូវច្បាប់ ។
តាមរយះហេតការណ៍ខាងលើនេះ បើតាមប្រភពព័ត៌មានជិតស្និទ្ធនឹងក្រុមគ្រួសារតារាសម្ដែងសាន សុម៉ាលី បានអះអាងថា មុនពេលកើតហេតុជនរងគ្រោះ ដែលត្រូវជាប្អូនប្រុសរបស់តារាសម្ដែងស្រី សាន សុម៉ាលី បានធ្វើដំណើរពីភ្នំពេញទៅឧត្ដរមានជ័យ ជាមួយ អតីតកីឡាករប្រដាល់លោកជា ស្រួច ដោយបានអមដំណើរជាមួយនឹងមិត្តភក្ដិម្នាក់ទៀត ។
ក្រោយពេលកើតហេតុជនរងគ្រោះរងរបួសធ្ងន់ពេញខ្លួន និងបាក់ភ្លៅម្ខាង ។ ក្រោយពេលបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យសុរិន្ទ ក្រុមគ្រូពេទ្យបញ្ជាក់ថា ក្រោយពេលពិនិត្យស្នាមរបួលត្រូវបានគេសន្និដ្ឋានថា ជនរងគ្រោះមិនមែនជួបគ្រោះថ្នាក់ចរាចរណ៍នោះទេ ពោលគឺមានតែស្នាមបាញ់បាក់ភ្លៅប៉ុណ្ណោះ ៕