ប្លែកហា៎! មីហោះភ្លៅមាន់បំពង ធ្លាប់បានសាកហើយឬនៅហ្នឹង?

ហាង មីងហោះ PL

0
1621

ប្លែកអត់? ពិតជាប្លែកមែនហើយ! ថាមិនប្លែកយ៉ាងម៉េចបានបើលេងសុទ្ធតែមីហោះចឹងៗអី បើនិយាយពីមីគឺត្រូវបានយកទៅច្នៃចេញមុខម្ហូប ហើយរសជាតិផ្សេងៗគ្នាទៅតាមជំនាញរបស់ចុងភៅនីមួយៗ តែសម្រាប់មីហោះនេះវិញ

ហាង មីងហោះ PL
ហាង មីងហោះ PL

ហាក់មានភាពប្លែកសំរាប់មនុស្សគ្រប់គ្នា ព្រោះអ្វីក្រៅពីរសជាតិប្លែកហើយនោះ ទាំងការរៀបចំសម្រាប់ដាក់លក់ក៏ប្លែកដែរ ព្រោះបើមើលទៅដូចជាមីវេទមន្តចឹង អ្វីដែលយើងសង្កេតឃើញមួយទៀតនោះ សម្រាប់អ្នកដែលនិយមទៅពិសារគឺថាមិនដែលភ្លេចនោះទេ តែងតែថតស៊ែលហ្វីបង្ហោះចូលក្នុងបណ្តាញសង្គមនានាដើម្បីទុកជាអនុស្សាវរីយ៍ រួមទាំងការចែករំលែកផងដែរ។

ហាង មីងហោះ PL
ហាង មីងហោះ PL
ហាង មីងហោះ PL
ហាង មីងហោះ PL

ការនិយាយតៗគ្នាពីភាពច្នៃប្រឌិតរបស់ហាង មីងហោះ PL ដែលមានទីតាំងក្រោយរោងកុនគិរីរម្យបានកំពុងអង្រួនចិត្តមិត្តៗយុវវ័យ ជាប់ចិត្តជាមួយការថតរូបលេង ហើយបានញុាំមីរសជាតិប្លែកជាមួយនិងភ្លៅមាន់បំពងស្រួយស្រឹបញុំាប្លែកមាត់តែម្តង។ ក្រៅនេះហាងផ្ទាល់ក៏មានមុខម្ហូបប្លែកៗ ជាច្រើនមុខផ្សេងទៀតរួមទាំងភេសជ្ជៈគ្រប់មុខញុាំត្រជាក់ចិត្ត។

ហាង មីងហោះ PL
ហាង មីងហោះ PL
ហាង មីងហោះ PL
ហាង មីងហោះ PL
ហាង មីងហោះ PL
ហាង មីងហោះ PL

ចឹងថ្ងៃនេះក៏ជាថ្ងៃចុងសប្តាហ៍ដែរហើយ ចឹងប្រសិនបើលោកអ្នកមិនមានគម្រោងទៅទីណានោះទេគួរតែណាត់មិត្តភ័ក្រជួបជុំគ្នាញុាំមីហោះរសជាតិប្លែក ថតស៊ែលហ្វីអោយណាណីម្តងទៅ។

ហាង មីងហោះ PL
ទូរស័ព្ទ៖ 096 882 9914 / 097 88 999 29
ចាប់បើកពីម៉ោង 11:00 ថ្ងៃត្រង់រហូតដល់ 8:00យប់
ទីតាំង៖ ស្ថិត​នៅ​ក្រោយរោងកុនគិរីរម្យ ផ្ទះលេខ ៣០ ផ្លូវ ១១៣ សង្កាត់បឹងកេងកង ២ ដែលនៅក្បែរហាង Lisa

វីដេអូ