រាជធានីភ្នំពេញ ៖ ដោយចង់ធ្វើថៅកែហាង តារាកំប្លែងលន់ ដាណេ សម្រេចចិត្តដកថយពីទីលានសិល្បៈ គឺនាងបានបើកហាងផឹកស៊ី ។ ទោះជាយ៉ាងណាក្តីដួលរលំម្តងហើយម្តងទៀត ធ្វើឲ្យលន់ ដាណេស្មាលា ហើយងាកមកចាប់អាជីពសិល្បៈវិញ ។
តារាកំប្លែងលន់ ដាណេ ត្រូវនាយក្រឹមសម្រេចឱ្យចូលក្រុមកំប្លែងវិញដោយមើលឃើញថាទេពកោសល្យសម្តែងរបស់នាងនៅតែមានការទាក់ទាញ ។ ការត្រឡប់មកសម្តែងឡើងវិញរបស់លន់ ដាណេ ក្រោយពេលបិទមុខជំនួញ ដួលរលំ ។
កន្លងមកលន់ ដាណេ បានធ្វើជាថៅកែភោជនីយដ្ឋានចាយទុនជាច្រើនដុល្លារ ប៉ុន្តែវិថីដែលនាងដើរក្នុងនាមជាថៅកែហាងត្រូវដួលពីមួយកន្លែងទៅមួយកន្លែងខាតចុងខាតដើមខាតពេលវេលា ខាតទាំងកេរ្តិ៍ឈ្មោះសិល្បៈ ។ ក្នុងស្ថានភាពបែបនេះនាងបានសុំនាយក្រឹម ចូលរួមសម្តែងវិញ ។
លន់ ដាណេ បានឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថាក្រោយពេលងាកមកសម្តែងកំប្លែងវិញ សន្ទុះកេរ្តិ៍ឈ្មោះនាងងើបឡើងវិញព្រោះបន្ទាប់ពីសម្តែងកំប្លែង២រឿងមក ទៅណាមកណាមានគេស្គាល់ ។ «បងក្រឹមមេរបស់នាងខ្ញុំថាឈប់រកស៊ីទៅ បើខាតយើងអត់ចេះអីនាំតែឈឺក្បាលទេ មកលេងកំប្លែងស្រួលចិត្តជាង ។ ពេលនេះខ្ញុំនឹងចូលឱ្យស៊ុបឡើងវិញជាមួយសិល្បៈ លែងឆ្លេឆ្លាទៅណាហើយ ។ ជាពិសេសនាយក្រឹមគាត់ហាមមិនឱ្យនាងខ្ញុំយកលុយទៅរកស៊ីទៀតឡើយខាត ម្តងៗច្រើនព្រោះប្រាក់មិនងាយរក ។ មានអីចំណេញបើយើងមិនមានចេះក្បួន ហើយធំតែខ្លួនខាតរាល់ខែ រកតែប្រាក់បើកឱ្យកូនចៅមិនទាន់ ។ ឥឡូវឈប់លង់ខ្លួននឹងងារជាថៅកែហាងស្អីទៀតហើយ ល្អតែមើលហើយស្តាយលុយខំរក ។
នាងខ្ញុំសម្រេចចិត្តចូលមកកាន់ការសម្តែងឡើងវិញស្តារប្រជាប្រិយភាពម្តងទៀត ឈប់គិតដោយយល់ថាសិល្បៈមិនបាច់ខ្វល់ខាតលុយអីទ េមកតែសម្តែងឱ្យទាន់ម៉ោង ដល់ចប់បើកលុយគឺស្រួលទើបនាងខ្ញុំមិនចង់ឱ្យផុងខ្លួនដូចមុន ។ មួយរយៈដែលផុងខ្លួននាងខ្ញុំខាតចង់ក្បែរ១០ម៉ឺន ទៅរកឯណា ម៉ឺនៗដុល្លារនេះ ។ ទើបស្រមោលជាថៅកែហាងនេះនាងខ្ញុំមានភាពឈឺចាប់ដែរមិនគួរយកលុយទៅបោះចោល ទទេៗអ៊ីចឹងសោះ ។
ពិសេសខាតលុយ ហើយប៊ិះនឹងខាតកេរ្តិ៍ឈ្មោះសិល្បៈ បើបាត់យូរច្បាស់ជាពិបាកវាយលុកទីផ្សារសម្តែងណាស់តារារីកដូចផ្សិត »៕