រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ ចំណងស្នេហារវាង អ្នកនាង គង់ សុជាតិ និងលោកជា វិបុល បានស្តែងអោយឃើញកាន់តែច្បាស់ថា អ្នកទាំង២ពិតជាមានសេចក្តីសុខ និងសុភមង្គលនៃជីវិតប្តីប្រពន្ឋ។ ជាពិសេសទៅទៀតតាំងពីមាន កូនជាចំណងដៃមកលោកជា វិបុលក៍កាន់តែស្រឡាញ់ភរិយាទ្វេរឡើង។
ពិធីករមួយគូនេះ បានមូលចិត្តគ្នាបំពេញការងារ ដោយទាន់ចាប់ឱកាសមានទីផ្សារ។ ក្រៅពីជាប់ការងារនៅស្ថាប័នសោតទស្សន៍ផ្សេងគ្នាលោកជា វិបុល និងអ្នកនាងគង់ សុជាតិ ក៍ជាដៃគូពិធីករកាត់នំដ៍ពេញនិយមជូន កូនប្រុសកូនស្រីនៃពិធីមង្គលការផងដែរ។ ក្នុងបើនិយាយពី តម្លៃជួលកាត់នំ ឬកាត់ផ្លៃឈើវិញ ក៍មានសភាពខ្ពស់ ប៉ុន្តែសាមីខ្លួនតែងតែនិយាយថា អាចចចារបាន។ ស្នេហាទី២នេះ បានធ្វើអោយអ្នកនាង គង់ សុជាតិ មានភាពពេញចិត្តតែម្តងដ្បិតលោកជា វិបុល ជាមនុស្សដែលអត់ធន់ទោះលំបាកនៅតែស៊ូទ្រាំស្រឡាញ់ការងារអោយតម្លៃអ្នកផ្ទះទោះរវល់ ឬសេសសល់ពេលលោកជា វិបុល រមែងនៅជិតភរិយា ឬដើរកម្សាន្តជាលក្ខណៈគ្រួសារ។
ចំណែកអ្នកនាង សុជាតិធ្លាប់គិតថា ចង់ពពោះបន្ថែមទៀតប្រសិនបើពេលវេលាអំណោយផល ដើម្បីអោយរង្វង់គ្រួសារកាន់តែផ្អែមល្ហែមជាបន្តទោះជាការពពោះ យកកូនបន្តខាតពេលវេលាជាមួយមុខរបរសិល្បៈក៍សុខចិត្ត៕