រាជធានីភ្នំពេញ ៖ មានការផ្អើលទៀតហើយ ដោយសារតែមានការធ្លាយព័ត៌មានមកថា នាងលាភដែលស្រឡាញ់នាយក្រឹម រហូតមានកូនភ្លោះនោះ ការណ៍ពិតធ្លាប់មានប្តីមុនស្គាល់នាយក្រឹម។ ចម្ងល់នេះត្រូវបានមហាជនចាប់អារម្មណ៍ ក្រោយធ្លាយរូបថតកុមារីម្នាក់ថតកៀកនាងលាភហើយគេនិយាយថាជាកូនស្រីនាង។
មើលទម្រង់មុខក្នុងរូបថតក្មេងស្រីដ៍ស្រស់ស្អាត ធៀបជាមួយទម្រង់មុខនាងគង់ ច័ន្ទសុីណា ហៅនាងលាភគឺ ប្រហែលឬស្រដៀងគ្នាដោយខ្លះថា ជាកូនចង់១០០%ខ្លះថាប្អូនស្រី។ ទោះបីជាយ៉ាងណានាងលាភធ្លាយរូបនេះគេថា ជាកូនបង្កើតរបស់នាងច្រើនជាង។ បើសិនជាដូចនេះមែន តើលោកពូក្រឹមដឹងឬយ៉ាងណាឬមួយលោកពូគាត់ជ្រាបបញ្ហានេះហើយ បានពិភាក្សាគ្នាលើកលែងបញ្ចប់ការខ្វែងគំនុតគ្នាបានជាអាចចុះសម្រុងនៅជាមួយគ្នា រហូតបានកូនដល់ទៅភ្លោះទៀត។
អ្នកនាងលាភធ្លាប់និយាយថា នាងមិនចង់បានអ្វីក្រៅពីការក្តោបកូនភ្លោះទាំង២របស់នាងអោយល្អ ចិញ្ចឹមអោយអស់ពីបេះដូង។ ប៉ុន្តែអ្នកនាងមិនលើកយកមកនិយាយរឿងធ្លាប់មានកូនអោយគេដឹងមុនស្គាល់នាយក្រឹមឡើយ។ ពេលនេះបើជាការពិតមែនមានតែអោយកាន់តែស្រឡាញ់គ្នាកូនមុនកូនក្រោយទ្វេរឡើង។
អ្នកនាងលាភបានរឹងដៃជើងពេញលេញហើយ ដោយវិលមកសម្តែងវិញក្រោយសម្រាលកូន។ នាងបានថតភាពយន្តភាគ និងដើរសម្តែងតាមខេត្តក្រុងដោយកូនភ្លោះរបស់នាងទុកអោយមេដោះជាអ្នកមើលថែរ៕