អ្នកណាមិនល្បី មិនស្គាល់ហាងស៊ុបចង្កាក់Volcano ហាងដែលមានសាខាច្រើនរួចមកហើយក្នុងទីក្រុងភ្នំពេញយើងនោះ ថ្មីៗនេះដើម្បីឱ្យមានជម្រើសដល់អ្នកពិសារ ម្ចាស់ហាងបានបន្ថែមមុខម្ហូបថ្មីមួយទៀតគឺ ស៊ុបឆ្លាមចង្អេរ ហើយមិនត្រឹមតែប៉ុណ្ណោះទេ បាននាំមកជាមួយនៅការបញ្ចុះតម្លៃពិសេសទៅដល់ ២០%ពេញ១សប្តាហ៍ទៀត។
ហាង ស៊ុបចង្កាក់Volcano ដូចដែលលោកអ្នកធ្លាប់បានស្គាល់ហើយ មិនថាបើកដំណើរពេលណានោះទេ ភ្ញៀវចូលពេញៗតែម្តង ហើយអ្វីដែល នរណាៗ ក៏ទ្រាំមិនទៅញ៉ាំស៊ុបចង្កាក់បាន ព្រោះតែក្លិនឈ្ងុយសាច់អាំង និងក្លិនតាមផ្សែងរបស់ទឹកស៊ុបសាច់ចង្កាក់ បើរសជាតិសាច់ចង្កាក់វិញ ញាុំជាមួយទឹកជ្រលក់គឺថារសជាតិឆ្ងាញ់ប្លែកមាត់ចឹងហ្មង។ ដូចនេះហើយដោយសង្កេតឃើញថាមានការគាំទ្រច្រើនខ្លាំងពីសំណាក់ភ្ញៀវ ម្ចាស់ហាងក៏បាននាំមកនូវម្ហូបថ្មី គឺស៊ុបឆ្លាមចង្អេរ រសជាតិឆ្ងាញ់ ហើយបញ្ចុះតម្លៃពិសេសទៀត។
និយាយទៅរសជាតិ និងតម្លៃ ស៊ីគ្នានិយាយរួមសមរម្យណាស់ ស៊ុបចង្កាក់មួយឆ្នាំតែ ១៥០០០រៀលតែប៉ុណ្ណោះ សាច់ក្ដៅៗហុយៗ ជ្រលក់ជាមួយទឹកសៀងហឹរៗឆ្ងាញ់ជាប់មាត់ភ្លេចមិនបានទេ ហើយសម្រាប់ ស៊ុបឆ្លាមចង្អេរនេះតម្លៃត្រឹមតែ ៤០០០០៛ ប៉ុណ្ណោះ ជាមួយគ្នានេះដែរ សំរាប់គ្រប់សាខារបស់ ហាងស៊ុបចង្កាក់Volcano ក៏មានជាការផ្តល់ជូនពិសេសជូនអតិថិជនរបស់ខ្លួន ទៅលើស៊ុបឆ្លាមចង្អេរ ដោយចាប់ពីថ្ងៃទី 29 ដល់ថ្ងៃទី ០4ខែមេសា ឆ្នាំ2018 ភ្ញៀវទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃ ២០% ចំពោះតែការកម្មង់ទិញស៊ុបឆ្លាមចង្អេរប៉ុណ្ណោះ។
បញ្ជាក់ៈ ការបញ្ចុះតម្លៃ២០% ពេញ១សប្តាហ៍នេះ មានតែសម្រាប់ស៊ុបចង្អេរតែប៉ុណ្ណោះ ចាប់ពីថ្ងៃទី29 ដល់ថ្ងៃទី ០4ខែមេសា ឆ្នាំ2018 គ្រប់សាខាទាំងអស់របស់ហាង ស៊ុបចង្កាក់ Volcano ។
ហាង ស៊ុបចង្កាក់ Volcano សាខាសែនសុខ
ទូរស័ព្ទ៖ 099 999 640
ទីតាំង៖ St.1986 ទល់មុខ មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ជាប់កាហ្វេ នស២រ
វីដេអូ