ចង់ញាុំម្ហូបថៃមានអីត្រូវពិបាកទៀត! កាន់តែងាយស្រួលជាងមុនហើយ សម្រាប់លោកអ្នកដែលនិយមពិសារអាហាររសជាតិបែបថៃនោះ មិនបាច់ទៅដល់ឆ្ងាយនោះទេ នៅភោជនីយដ្ឋានមួយកន្លែងឈ្មោះថា Blossom ដែលមានទីតាំងនៅផ្លូវ184 ត្រង់ចំនុចមុខសាលារៀន អាលីយ៉ង់ គឺប្រជុំអាហារបែបថៃសុទ្ធ ម្ហូបល្បីៗមានការពេញនិយមខ្លាំងក្នុងទីក្រុងបាងកកផ្ទាល់។



នៅភោជនីយដ្ឋាន Blossom ជាភោជនីយដ្ឋានបំរើជូននៅប្រភេទអាហារថៃយ៉ាងសម្បូរបែបដែលល្បីខ្លាំងក្នុងទីក្រុងបាងកក សុទ្ទតែទំនងញុាំ ហើយមិនត្រឹមតែមានម្ហូបឆ្ងាញ់ៗនោះទេ ថែមទាំងមានភេសជ្ជៈច្រើនរសជាតិ ច្រើនជម្រើស ច្រើនពណ៌គួរអោយចង់ញុាំខ្លាំងណាស់ ងាកមកនិយាយពីបង្អែមវិញ គឺថាគ្រាន់តែឃើញភ្លាមឃ្លានញាុំតែម្តងហើយ ព្រោះអីវាទំនងញុាំពេកនោះអី ក្រៅពីអាហារបែបថៃឆ្ងាញ់ហើយនោះ បរិយាកាសក្នុងហាងក៏មានផាសុកភាព កន្លែងធំទូលាយ សាកសមសម្រាប់ការជជែកគ្នាពិភាក្សាកាងារ ឬការសិក្សារ ។




មានអីត្រូវគិតទៀតទេ ច្រើនមុខយ៉ាងហ្នឹងហើយចង់ញុាំមួយមុខណាចំណាំទុកទៅ ល្ងាចនេះចាំញុាំអោយបាត់ឃ្លានម្តង មិនបាច់ទៅណាឆ្ងាយក្រៅប្រទេសនាំហត់ បើនៅភោជនីយដ្ឋាន Blossom មានគ្រប់អស់ហើយម៉ាឆ្ងាញ់ ចឹងមានតែត្រៀមលុយត្រៀមពោះទៅសាកម្ហូបបែបថៃល្បីនៅបាងកកម្តងមើល៍។







ភោជនីយដ្ឋាន Blossom Restaurant
លេខទូរស័ព្ទ៖ 093 893 416 / 085 714 570
ទីតាំង៖ កែវ ជា លេខ ១៨៤ ក្បែរសាលារៀន អាលីយ៉ង់ ឬសាលាពុទ្ធិសាស្រ្ត
វីដេអូ