Monthly Archives: March, 2018

បុហ្វេម៉ាកប់ហើយហ្នឹង! ភោជនីយដ្ឋាន តាយស៊ីង

សម្រាប់លោកអ្នកដែលតែងតែនិយមការពិសាអាហារបុហ្វេភាគច្រើនប្រាកដជាចង់ស្វែងរកទីតាំង និងបរិយាកាសល្អ កន្លែងអង្គុយមានផាសុកភាព មានអាហារច្រើនមុខ ច្រើនជម្រើសសម្រាប់ជ្រើសរើសក្នុងការទទួលទាន ហើយតម្លៃសមរម្យ ហើយមែនទេ? ដូច្នេះ សម្រាប់ ភោជនីយដ្ឋាន តាយស៊ីង បុហ្វេ ពិតជាសាកសមរម្យ ទាំងតម្លៃ សេវាកម្ម ទីតាំងគឹម៉ាអ៊ែមតែម្តង! ហើយតម្លៃវិញគឺសមរម្យខ្លាំងណាស់! លោកអ្នកដែលមិនធ្លាប់បានសាកច្បាស់ណាស់ថាគិតថាមានតម្លៃថ្លៃខ្លាំង តែបើយើងងាកមកមើលទីតាំង បរិយាកាសខាងក្នុង ពិតជាមានផាសុកភាពណាស់ រួមទាំងបុហ្វេ យ៉ាងសម្បូរបែបគ្រប់មុខ មានទាំងស៊ុប សាច់អាំង ហើយគ្រឿងសមុទ្រស្រស់ៗ...

ទំនងចឹងតើ បានដាច់យ៉ាងហ្នឹង!

ម៉ោង៥មិនទាន់ទេ អតិថិជនពេញៗហាង បុគ្គលិករត់តុមិនចង់ទាន់ ហាងលក់គ្រឿងសមុទ្រមួយកន្លែង ជាប់នឹងផ្សារទួលទំពូង ពិតជាមានរសជាតិឆ្ងាញ់មែន ហើយល្បីខ្លាំងនៅម្តុំទួលទំពូង គ្រាន់តែជិះកាត់ភាយក្លិនឈ្ងុយចេញពីកន្លែងអាំងគ្រឿងសមុទ្រ ដែលបុគ្គលិកអាំងរើដៃមិនទាន់ទេ។ ដោយសារតែភាពល្បីល្បាញខ្លាំងនេះហើយទើបមានអតិថិនជនជាហូរហែរចាំតម្រង់ឈរចាំទិញ ខ្លះអង្គុយញាុំមាត់យ៉ាងឆ្ងាញ់តែម្តងហើយ គ្រាន់តែឃើញមាត់គេញាុំក៏ដឹងថាឆ្ងាញ់ហើយ​ និយាយទៅសម្រាប់អ្នកចូលចិត្តគ្រឿងសមុទ្រអាំងអាចទៅរកបានគឺអត់ខ្វះទេ ហាងទួលទំពូងគ្រឿងសមុទ្រអាំង មានដូចជា៖មឹកអាំងអំបិលម្ទេស ក្តាមឆាការី ក្តាមអាំងអំបិលម្ចេស ងាវអាំង បង្គាអាំងអំបិលម្ចេស ហើយនៅមានច្រើនមុខផ្សេងទៀត ហើយថែមទាំងមានតម្លៃសមរម្យអាចទទួលយកបាន។ សម្រាប់ពេលល្ងាចនេះប្រសិនបើចង់ញាុំគ្រឿងសមុទ្រដ៏សម្បូរបែបនោះទៅណាឆ្ងាយទេ មកត្រឹម ហាងទួលទំពូងគ្រឿងសមុទ្រអាំងនេះគឺម៉ាអ៊ែមហើយណា! ហាង ទួលទំពូងគ្រឿងសមុទ្រអាំង Tel: 017 99...

ទ្រាំឃ្លានតិចអីបើទំនងយ៉ាងហ្នឹង! ខ្ចៅស្រីភ្លោះទួលទំពូង

បើទំនងម្លឹងហើយថាអត់ឃ្លានមួយម៉ាត់ទៅ! និយាយថារបស់ញាុំអោយតែមានខ្យងមានខ្ចៅដឹងតែមានអ្នកឃើញរូបហើយគឺថាទ្រាំស្រក់ទឹកមាត់មិនបានចឹងហ្មង! ដូចច្នេះសម្រាប់ថ្ងៃនេះសូមអធ្យាស្រ័យទុកជាមុនហើយណាប្រហែលជាឃ្លានខ្លាំងហើយ  ខ្ចៅស្រីភ្លោះទួលទំពូងល្បី២០ឆ្នាំអ្នកណាមិនស្គាល់នោះ។ ហាង ខ្ចៅស្រីភ្លោះទួលទំពូង យុវវ័យភាគច្រើនប្រហែលជាស្គាល់ច្បាស់ណាស់ ហើយជាអតិថិជនប្រចាំហាងទៀត ព្រោះនៅទីនោះផ្ទាល់ល្បី២០ឆ្នាំហើយ ថែមទាំងមានមុខម្ហូបច្រើនណាស់សុទ្ធតែរបស់ចូលចិត្តញុាំទាំងអស់ ចឹងសូមរៀបរាប់ខ្លះៗអោយលោកអ្នកដែលមិនដែលបានដឹងស្គាល់ខ្លះពីមុខម្ហូបដែលមាននៅក្នុងហាង មានខ្យង ខ្ចៅចំហុយ ក្តាមចំហុយ លៀសឆាអំពិលទុំ​ ប្រហិតចៀន ប្រហិតឆឹង ពងទាកូន រួមទាំងអាហារអាំងច្រើនប្រភេទផងដែរ ឃើញរបស់ចឹងៗអីទ្រាំមិនបានទេណា ។ មិនតិចអីណាច្រើនណាស់ ចង់ញាុំមួយមុខណាដែរ បើទំនងគ្រប់មុខចឹងនោះ មានតែសាកទាំងអស់ហើយទើបបាន តែបើចឹងបបួលគ្នាយើងអោយច្រើនទៅ ណាមួយមិនសូវចំនាយលុយច្រើន...

ម៉ាអ៊ែមហ្មង Feeling Coffee មានគ្រប់យ៉ាងតែម្តង!

ទៅរកណាទៀតបើមានគ្រប់យ៉ាងហើយហ្នឹង! ទាំងបរិយាកាសស្រស់ស្រាយអាចជ្រើសរើសអាហារច្រើនយ៉ាង ញាុំបណ្តើរទស្សនាបាល់ទាត់ ស្តាប់តន្រ្តីកំដរអារម្មណ៍ ដូច្នេះហើយទីតាំងល្អដែលសមស្របសំរាប់លោកអ្នកនោះគឺ Feeling Coffee ម៉ាអ៊ែមហ្មង។   ហាង Feeling Coffee ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីសាលាន័រតុនជ្រោយចង្វារ តំបន់ត្រើយម្ខាងទីតាំងល្អស្រស់ស្រាយ ព្រោះតែបរិយាកាសនៅទីនោះផ្ទាល់ គឺធ្វើអោយអ្នកពេញចិត្តការញាុំអាហារគ្រប់មុខ គ្រឿងសមុទ្រស្រស់អាំង សាច់អាំងគ្រប់មុខ បុកល្ហុងបែបថៃ មាន់អាំង៣រសជាតិ រសជាតិឈីស ហើយភេជ្ជៈមានដូចជា៖ Feeling Coffee, cheese flavor , Green...

តោះល្ងាចនេះ! ទៅហុតស៊ុបពពែក្តៅៗម្តងមើល៍

សម្រាប់ស៊ុបពពែវិញអាចនិយាយបានថារសជាតិគឺមិនដូចទៅនឹងស៊ុបផ្សេងៗនោះទេ ហើយក៏មិនសូវសម្បូរហាងលក់ប៉ុន្មានដែរ ដូចនេះក្រុមការងារឃើញហាងមួយកន្លែងនៅម្តុំក្បែរសាលាស៊ីសុវត្ថិ មានលក់ស៊ុបពពែក្តៅៗចឹងល្ងាចនេះហុតអោយហូរញើសម្តង។ ហាងស៊ុបពពែម្លប់ដើមអំពិលស្ថិតនៅម្តុំសាលាស៊ីសុវត្ថិ មានលក់ស៊ុបពពែក្តៅៗ ស៊ុបពពែពិសេស សាច់ពពែក្រឡុក ក្បាលអប់គ្រឿង រួមទាំងសាច់ពពែអាំងជាច្រើនថែមទៀតផង ចឹងថ្ងៃនេះផ្លាស់ប្តូរអារម្មណ៍ប្តូររសជាតិសាកស៊ុបពពែក្តៅៗហុតហូរញើស។ក្រៅពីនោះហាង ក៏មានមុខម្ហូបផ្សេងទៀតដូចជា៖ បាយសាច់ជ្រូក គុយទាវ ខគោនំប័ុង មីខគោ មីខពពែ តោះចាំកាលថ្ងៃនេះ បើមិនមានគម្រោងទៅណាទេ សាករសជាតិប្លែក ញុាំជជែកគ្នាលេងក្រោមដើមម្លប់ដើមអំពិលម្យ៉ាងដែរតាស៎។ ហាងស៊ុបពពែម្លប់ដើមអំពិល ទូរស័ព្ទ៖ 016534293 ទីតាំង៖ ផ្លូវ172 ខណ្ឌដូនពេញ វីដេអូ https://youtu.be/8lyuv3M20EQ

មានរាល់ថ្ងៃតែម្តង! តម្លៃពិសេសពីThe Pizza Company តែ $3.99ប៉ុណ្ណោះ!

តើអ្នកចូលចិត្តសំបកភីហ្សាក្រាស់ហើយទន់? ត្រៀមមាត់ត្រៀមពោះទុកឱ្យហើយទៅ!មកដល់ហើយតម្លៃពិសេសពីThe Pizza Company ត្រឹមតែ $3.99ប៉ុណ្ណោះ មានរាល់ថ្ងៃតែម្តង! នៅគ្រប់សាខា ដឹ ភីហ្សា ខមផេនី ទូទាំងប្រទេស។ មិនងាយណា ភីហ្សាសំបកក្រាស់ទន់ ខ្នាតកណ្តាល ដែលមានលក់នៅក្នុង​ The Pizza Company ដុតឡើងឈ្ងុយតែម្តង​ឈីសឡើងច្រើន ទាញឡើងវែងដាក់ចូលទៅក្នុងមាត់ទទួលបានរសជាតិឆ្ងាញ់ប្លែក! ហើយអ្វីដែលពិសេសនោះចាប់ពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ...

មិនសាកតិចស្តាយ! ទាអាំងក្នុងពាងនេះលក់បានដល់ទៅ ១៨០ក្បាលក្នុងមួយថ្ងៃ

សព្វថ្ងៃនៅរាជធានីភ្នំពេញ បើយើងជិះកាត់នៅតាមដងវិថីមានការពេញនិយមបំផុតសំរាប់ម្ហូបអាហារជាច្រើនដែលយើងហៅថា Street Food មិនថាជារទេះឬក៏ហាងនានា។ ដូច្នេះសំរាប់ក្រុមការងារ KSPG.TV ថ្មីៗនេះមានការចាប់អារម្មណ៍ទៅលើការលក់ទាអាំង មិនត្រឹមតែប៉ុណ្ណោះ មានឈ្មោះប្លែកៗពីគ្នា​មានអ្នកលក់មួយចំនួនអោយឈ្មោះថា ទាអាំងទឹកឃ្មុំ ទាំអាំងអំបិលម្ទេស​ឬក៏ទាអាំងក្ន​ងពាង ជាដើម។ ស្របពេលនេះ យើងក៏បានប្រទះឃើញអ្នកលក់ទាអាំង មួយកន្លែងបានអោយឈ្មោះ ទាំអាំងរបស់ខ្លួនថា ទាអាំងក្នុងពាងរសជាតិហុងកុង ។ សំរាប់អ្វីដែលក្រុមការងារបានសាកសួរអ្នកលក់សឹងមិនគួរអោយជឿ សំរាប់ទីតាំងមួយកន្លែងលក់ទាអាំងក្នុងពាងរសជាតិហុងកុង ​នេះក្នុងមួយថ្ងៃគឺលក់បានដល់ទៅ ១៧០ទា រហូតដល់១៨០ទា ឯណោះ។ ដូច្នេះវាច្បាស់ជាមានលក្ខណះពិសេសជាក់ជាមិនខានទៅលើរសជាតិ...

កាន់តែមើលកាន់តែឃ្លាន! ខ្យង ងាវឆាការីរបស់ហាង៣ជំនាញ

ទ្រាំមើលតិចទៅ!ព្រោះថាមើលរួចហើយបបួលគ្នាទៅញាុំម្តង! ឡើងទំនងម្លឹងហើយចាំកាលទៀតល្ងាចហ្នឹងហ្មងទៅ ខ្យងឆាការី ងាវឆាការី របស់ហាង ៣ជំនាញ ឈ្ងុយពេញច្រមុះកាន់តែមើលកាន់តែឃ្លានតែម្តង បើតម្លៃវិញក៏ធូរថ្លៃទៀត ជាពិសេសមានរសជាតិឆ្ងាញ់។ ស្ថិតនៅក្រោយសាលា​​ វ៉ាន់ដា ដែលអ្នកដឹងស្រាប់ហើយថា នៅទីនោះគឺពោរពេញទៅអាហារជាច្រើនមុខ ប្លែកៗច្រើន ក្នុងនោះដែរក្រុមការងារយើងសូមណែនាំហាងមួយកន្លែងឈ្មោះថា ហាង៣ជំនាញ ដែលជំនាញក្នុងការធ្វើម្ហូបប្លែកឆ្ងាញ់ៗជូនអតិថិជនខ្លួនមិនអោយខកចិត្តនោះទេ មិនថាប្រភេទអាំង​ ឬគ្រឿងក្លែមគឺអ៊ែមតែម្តង ហើយសម្រាប់មុខម្ហូបខ្យងឆាការី ងាវឆាការីនេះវិញគឺទាក់ចិត្តអ្នកញាុំខ្លាំងណាស់ ភាយតែក្លិនឈ្ងុយទ្រាំមិនបានទេ! ហើយបើនិយាយពីរសជាតិវិញគឺឆ្ងាញ់ប្លែកមាត់។ ហាងមួយក្នុងចំណោមនោះគឺសុទ្ធសឹងជាម្ហូបអាហារអាំង មានច្រើនណាស់ ទាំងប្រហិត មាន់អាំង ជើងមាន់អាំង​...

រីករាយជាមួយការប្រើប្រាស់កាតសមាជិកលេជេននិងអត្ថប្រយោជន៍ជាច្រើន

ថ្មីៗនេះរោងភាពយន្តលេជេនមានរឿងថ្មីៗ និងល្បីៗជាច្រើន សម្រាប់អាហារនិង ភេសជ្ជៈក៏មានប្រភេទថ្មីៗដែលទើបតែនាំចូលមកដូចគ្នា នៅចាំអង្កាល់ទៀតមកទស្សនារឿងល្អៗជក់ចិត្តដិតអារម្មណ៍ជាមួយនឹងអាហារ ភេសជ្ជៈ ដែលលោកអ្នកអាចធ្វើការជាវនូវសំបុត្រកុនដោយការប្រើប្រាស់នូវកាតសមាជិកលេជេនព្រមទាំងទទួលបាននូវអត្ថប្រយោជន៍ ជាមួយនឹងការបញ្ចុះតម្លៃ ១០% ទៅលើសំបុត្រកុន អាហារ និងភេសជ្ជៈ ឈប់ៗ!!! តែនៅមិនទាន់អស់ទេលោកអ្នកនឹងទទួលបានការបន្ថែមទឹកប្រាក់រាល់ពេលបញ្ចូល៥%ថែមទៀតផង។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ Legend Cinema Facebook page ឬនៅបញ្ជរលក់សំបុត្រនៅតាមរោងភាពយន្តលេជេនទាំង៤សាខា៖ លេជេនស៊ីធីម៉ល លេជេនមានជ័យ លេជេនទួលគោក ( TK ) ...

គាស់កកាយឲ្យអស់មើល៍! របស់ញាុំសាលាបឋមទួលទំពូងអីក៏ល្បីម្លេះ!

សូមស្រាយចម្ងល់ឲ្យអស់ម្តង ដើម្បីលោកអ្នកបានដឹង ព្រោះអីល្បីយូរហើយសាលាបឋមទួលទំពូងល្បីថាមានរបស់ញុាំច្រើនណាស់ ហើយអ្វីដែលតែងតែនិយាយតៗគ្នានោះគឺមីប្រហិតទួលទំពូងនឹងតែម្តង ចឹងចង់ដឹងថាក្រៅពីមីតើមានអ្វីខ្លះទៅ ហើយល្បីដូចគេនិយាយអត់! និយាយទៅចាប់តាំងពីផ្លូវចូលគ្រាន់តែឃើញមនុស្សច្រើនចេញចូលពេញផ្លូវយើងដឹងបាត់ទៅហើយវាពិតជាល្បីមែន លឺកម្មង់នេះកម្មង់នោះ តាមផ្លូវចូលវិញមានលក់នំគ្រប់មុខមាននំបាញ់ខ្លាញ់ ប្រហិតបំពងគ្រប់មុខដាក់ពេញៗថាសលក់រើដៃសឹងមិនទាន់  មានទាំងវត្ថុអនុស្សាវរីយ៍ព្រួរពេញផ្លូវ ហើយបើដើរទៅមុខបន្តិចអ្នកនឹងឃើញតូបមួយកន្លែងមានចាន មានចង្កឹះដាក់ត្រួតគ្នាគររាប់រយចាន ដឹងអត់ថាគេលក់អី? គឺកន្លែងដែលគេល្បីនោះអីមីប្រហិតទួលទំពូងនិយាយរួមទៅ គឺមានអ្នកអង្គុយចាំ​ ឈរចាំ រហូត ! ហើយលឺមាត់ថា មីដុំ មីកញ្ចប់ ប្រហិតឌុប ឈាមឌុប បន្តគ្នាតែម្តងហើយ។ សម្រាប់អ្នកដែលធ្លាប់រៀននៅសាលាទួលទំពូងអាចទៅរំលឹកអនុស្សាវរីយ៏កាលពីកុមារភាពបាន​ បបួលគ្នាយើងតោះ!...

កុំខកខាន ឆមាសចុងក្រោយ ដែលបង្កប់អាថ៌កំបាំងជាភាពយន្តចំណាយតិចបំផុត

នៅឆ្នាំ 2012 គេបានឃើញសាកសពសិស្សមួយក្រុមនៅក្នុងសាលា។ ប៉ុន្មានឆ្នាំក្រោយ គេបានរកឃើញវីដេអូនិយាយអំពីរឿងរ៉ាវដែលបានកើតឡើងនាយប់នោះ។ ព្រឹត្តិការណ៍ដ៏អាថ៌កំបាំងនេះនឹងលាតត្រដាង នាថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2018។ គម្រោងភាពយន្តទាំងមូលត្រូវបានបង្កើតឡើងជាសម្ងាត់ដោយមិនមានក្រុមការងារផ្សព្វផ្សាយណាមួយដឹងពីពត៌មាននៃការថតនោះឡើយ សូម្បីតួសម្តែងក៏មិនរហូតដល់ពេលចេញផ្សាយក៏មិនដឹងថាសាច់រឿងចុងក្រោយយ៉ាងណាដែរនឹងមក។ ភាពយន្ត «ឆមាសចុងក្រោយ» មិនអនុញ្ញាតឱ្យយុវវ័យក្រោមអាយុ១៨ ឆ្នាំចូលទស្សនានោះទេ។    

Most Read