សូមស្រាយចម្ងល់ឲ្យអស់ម្តង ដើម្បីលោកអ្នកបានដឹង ព្រោះអីល្បីយូរហើយសាលាបឋមទួលទំពូងល្បីថាមានរបស់ញុាំច្រើនណាស់ ហើយអ្វីដែលតែងតែនិយាយតៗគ្នានោះគឺមីប្រហិតទួលទំពូងនឹងតែម្តង ចឹងចង់ដឹងថាក្រៅពីមីតើមានអ្វីខ្លះទៅ ហើយល្បីដូចគេនិយាយអត់!




និយាយទៅចាប់តាំងពីផ្លូវចូលគ្រាន់តែឃើញមនុស្សច្រើនចេញចូលពេញផ្លូវយើងដឹងបាត់ទៅហើយវាពិតជាល្បីមែន លឺកម្មង់នេះកម្មង់នោះ តាមផ្លូវចូលវិញមានលក់នំគ្រប់មុខមាននំបាញ់ខ្លាញ់ ប្រហិតបំពងគ្រប់មុខដាក់ពេញៗថាសលក់រើដៃសឹងមិនទាន់ មានទាំងវត្ថុអនុស្សាវរីយ៍ព្រួរពេញផ្លូវ ហើយបើដើរទៅមុខបន្តិចអ្នកនឹងឃើញតូបមួយកន្លែងមានចាន មានចង្កឹះដាក់ត្រួតគ្នាគររាប់រយចាន ដឹងអត់ថាគេលក់អី? គឺកន្លែងដែលគេល្បីនោះអីមីប្រហិតទួលទំពូងនិយាយរួមទៅ គឺមានអ្នកអង្គុយចាំ ឈរចាំ រហូត ! ហើយលឺមាត់ថា មីដុំ មីកញ្ចប់ ប្រហិតឌុប ឈាមឌុប បន្តគ្នាតែម្តងហើយ។





សម្រាប់អ្នកដែលធ្លាប់រៀននៅសាលាទួលទំពូងអាចទៅរំលឹកអនុស្សាវរីយ៏កាលពីកុមារភាពបាន បបួលគ្នាយើងតោះ! ទៅហូរញីសជាមួយមីប្រហិត ចាំកាល់ទៀត តោះនាំគ្នាទៅញាុំបានហូរញើស ស្រួលខ្លួន ទាំងអស់គ្នាណា៎ ។ អូ! ភ្លេចប្រាប់បើចង់ញាុំប្រហិតអាចតេកម្មង់មុនបានណាប្រហិតបងអៀង លេខទូរស័ព្ទ 069 202 745 ។





មីប្រហិតទួលទំពូង
ទូរស័ព្ទ៖ 088 772 9138
អាស័យដ្ឋាន៖ នៅក្នុងវត្តទួលទំពូង (ខាងសាលាបឋមសិក្សាទួលទំពូង)
វីដេអូ