សព្វថ្ងៃនៅរាជធានីភ្នំពេញ បើយើងជិះកាត់នៅតាមដងវិថីមានការពេញនិយមបំផុតសំរាប់ម្ហូបអាហារជាច្រើនដែលយើងហៅថា Street Food មិនថាជារទេះឬក៏ហាងនានា។
ដូច្នេះសំរាប់ក្រុមការងារ KSPG.TV ថ្មីៗនេះមានការចាប់អារម្មណ៍ទៅលើការលក់ទាអាំង មិនត្រឹមតែប៉ុណ្ណោះ មានឈ្មោះប្លែកៗពីគ្នាមានអ្នកលក់មួយចំនួនអោយឈ្មោះថា ទាអាំងទឹកឃ្មុំ ទាំអាំងអំបិលម្ទេសឬក៏ទាអាំងក្នងពាង ជាដើម។ ស្របពេលនេះ យើងក៏បានប្រទះឃើញអ្នកលក់ទាអាំង មួយកន្លែងបានអោយឈ្មោះ ទាំអាំងរបស់ខ្លួនថា ទាអាំងក្នុងពាងរសជាតិហុងកុង ។
សំរាប់អ្វីដែលក្រុមការងារបានសាកសួរអ្នកលក់សឹងមិនគួរអោយជឿ សំរាប់ទីតាំងមួយកន្លែងលក់ទាអាំងក្នុងពាងរសជាតិហុងកុង នេះក្នុងមួយថ្ងៃគឺលក់បានដល់ទៅ ១៧០ទា រហូតដល់១៨០ទា ឯណោះ។ ដូច្នេះវាច្បាស់ជាមានលក្ខណះពិសេសជាក់ជាមិនខានទៅលើរសជាតិ និងតំលៃ បើនិយាយពីរសជាតិវាពិតជាមានរសជាតិឈ្ងុយឆ្ងាញ់មែនទែនទៅលើការផ្សំគ្រឿងរសជាតិ និងសាច់ទាមានភាពផុយ ស្រួយ ស្រស់ៗតែម្តងដោយសារតែការលក់ដាច់ជារៀងរាល់ថ្ងៃនោះ។
គួរតែមិនចាំបាច់បកស្រាយច្រើនទេណ៎ អ្នកញាំុំប្រាកដជាចង់ដឹងពីតំលៃជាក់ជាមិនខាន ដូច្នេះយើងសូមប្រាប់អ្នកទាំងអស់តែម្តង ទាអាំងក្នុងពាងរសជាតិហុងកុង មួយក្បាលមានតំលៃត្រឹមតែ ២០០០០រៀលតែប៉ុណ្ណោះ។
តូប ទាអាំងក្នុងពាងរសជាតិហុងកុង
អាស័យដ្ឋាន៖ ផ្លូវលេខ ១៩៨៦ កែងផ្លវ ១០០៣
ទូរស័ព្ទទំនាក់ទំនង៖ ០៨៦៦១៦៣២៣
ម៉ោងលក់៖ ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ៧ល្ងាច
វីដេអូ