ទ្រាំមើលតិចទៅ!ព្រោះថាមើលរួចហើយបបួលគ្នាទៅញាុំម្តង! ឡើងទំនងម្លឹងហើយចាំកាលទៀតល្ងាចហ្នឹងហ្មងទៅ ខ្យងឆាការី ងាវឆាការី របស់ហាង ៣ជំនាញ ឈ្ងុយពេញច្រមុះកាន់តែមើលកាន់តែឃ្លានតែម្តង បើតម្លៃវិញក៏ធូរថ្លៃទៀត ជាពិសេសមានរសជាតិឆ្ងាញ់។



ស្ថិតនៅក្រោយសាលា វ៉ាន់ដា ដែលអ្នកដឹងស្រាប់ហើយថា នៅទីនោះគឺពោរពេញទៅអាហារជាច្រើនមុខ ប្លែកៗច្រើន ក្នុងនោះដែរក្រុមការងារយើងសូមណែនាំហាងមួយកន្លែងឈ្មោះថា ហាង៣ជំនាញ ដែលជំនាញក្នុងការធ្វើម្ហូបប្លែកឆ្ងាញ់ៗជូនអតិថិជនខ្លួនមិនអោយខកចិត្តនោះទេ មិនថាប្រភេទអាំង ឬគ្រឿងក្លែមគឺអ៊ែមតែម្តង ហើយសម្រាប់មុខម្ហូបខ្យងឆាការី ងាវឆាការីនេះវិញគឺទាក់ចិត្តអ្នកញាុំខ្លាំងណាស់ ភាយតែក្លិនឈ្ងុយទ្រាំមិនបានទេ! ហើយបើនិយាយពីរសជាតិវិញគឺឆ្ងាញ់ប្លែកមាត់។



ហាងមួយក្នុងចំណោមនោះគឺសុទ្ធសឹងជាម្ហូបអាហារអាំង មានច្រើនណាស់ ទាំងប្រហិត មាន់អាំង ជើងមាន់អាំង ស្លាបមាន់អាំង និងមានច្រើនទៀត ហើយអ្នកអាចរើសបានតាមចិត្ត មានអី! ល្ងាចនេះសាកប្តូរអារម្មណ៍ម្តងមើល៍ ជុំពួកម៉ាកនៅក្រោយវ៉ាន់ដាម្តងមើល៎






ហាង ៣ជំនាញ
ទូរស័ព្ទ៖ 081 777 868
ទីតាំង៖ ផ្លូវក្រោយសាលាវ៉ាន់ដា ផ្លូវ៤០២ ឆ្ពោះទៅរកស្ថានទូតចិន ទល់មុខហាង Beer Connection
វីដេអូ