សម្រាប់លោកអ្នកដែលតែងតែនិយមការពិសាអាហារបុហ្វេភាគច្រើនប្រាកដជាចង់ស្វែងរកទីតាំង និងបរិយាកាសល្អ កន្លែងអង្គុយមានផាសុកភាព មានអាហារច្រើនមុខ ច្រើនជម្រើសសម្រាប់ជ្រើសរើសក្នុងការទទួលទាន ហើយតម្លៃសមរម្យ ហើយមែនទេ? ដូច្នេះ សម្រាប់ ភោជនីយដ្ឋាន តាយស៊ីង បុហ្វេ ពិតជាសាកសមរម្យ ទាំងតម្លៃ សេវាកម្ម ទីតាំងគឹម៉ាអ៊ែមតែម្តង! ហើយតម្លៃវិញគឺសមរម្យខ្លាំងណាស់!



លោកអ្នកដែលមិនធ្លាប់បានសាកច្បាស់ណាស់ថាគិតថាមានតម្លៃថ្លៃខ្លាំង តែបើយើងងាកមកមើលទីតាំង បរិយាកាសខាងក្នុង ពិតជាមានផាសុកភាពណាស់ រួមទាំងបុហ្វេ យ៉ាងសម្បូរបែបគ្រប់មុខ មានទាំងស៊ុប សាច់អាំង ហើយគ្រឿងសមុទ្រស្រស់ៗ សាច់គ្រប់ប្រភេទ ម្ហូបខ្មែរ ស៊ូស៊ីជប៉ុន ត្រីសាល់ម៉ុន បង្អែមគ្រប់មុខ ជាពិសេសនោះ គឺមានបង្កងស្រស់ៗ ក្តាម បង្គា មឹក គឺសុទ្ធតែស្រស់ៗតែម្តង ដាក់អោយជ្រើសរើសញាុំដោយសេរី តាមការចូលចិត្តរបស់លោកអ្នក សម្រាប់បន្លែស្រស់ៗវិញមិនបាច់លោកអ្នកហត់ងើបទៅយកនោះទេ ព្រោះមានរថភ្លើងបើកកាត់មកដល់ក្បែរដៃតែម្តងចង់បានមួយណាក៏បាន សូមធានាថាម៉ាកប់ហើយ ។



ងាកមកនិយាយពីតម្លៃការញុាំបុហ្វេ ពីភោជនីយដ្ឋាន តាយស៊ីង ក្នុងម្នាក់តម្លៃ $14.99 ចន័្ទដល់សុក្រ ហើយសម្រាប់សៅរ៏ ដល់អាទឹត្យ ឬថ្ងៃបុណ្យ គឺតម្លៃ $15.99 ប៉ុណ្ណោះ ។



ជឿងជាក់ថាលោកអ្នកពិតជារីករាយជាមួយបូហ្វេស៊ុប សាច់អាំង ព្រមទាំងជម្រើសជាច្រើននៃបន្លែ សាច់ គ្រឿងសមុទ្រ ស៊ូស៊ី និងអាហារជាច្រើនទៀត!ក្នុងបរិយាកាសជួបជុំមិត្តភ័ក្រ ក្រុមគ្រួសារ បានទាំងញុំាអាហារឆ្ងាញ់ហើយទទួលបានកាបញ្ចុះតម្លៃពិសេស ញ៉ាំបានច្រើនជម្រើសផងនោះ! តោះ! នៅចាំអីទៀត?







ភោជនីយដ្ឋាន តាយស៊ីង
ទីតាំង៖ ផ្លូវ 1986 កែង 1019 (ទល់មុខផ្លូវសែនសុខ) ស្ថិតនៅផ្លូវហាណូយ ជាប់ភ្លើងស្តុបផ្សារដីហុយ
ទូរស័ព្ទ៖ 078 86 89 89
វីដេអូ