បើទំនងម្លឹងហើយថាអត់ឃ្លានមួយម៉ាត់ទៅ! និយាយថារបស់ញាុំអោយតែមានខ្យងមានខ្ចៅដឹងតែមានអ្នកឃើញរូបហើយគឺថាទ្រាំស្រក់ទឹកមាត់មិនបានចឹងហ្មង! ដូចច្នេះសម្រាប់ថ្ងៃនេះសូមអធ្យាស្រ័យទុកជាមុនហើយណាប្រហែលជាឃ្លានខ្លាំងហើយ ខ្ចៅស្រីភ្លោះទួលទំពូងល្បី២០ឆ្នាំអ្នកណាមិនស្គាល់នោះ។


ហាង ខ្ចៅស្រីភ្លោះទួលទំពូង យុវវ័យភាគច្រើនប្រហែលជាស្គាល់ច្បាស់ណាស់ ហើយជាអតិថិជនប្រចាំហាងទៀត ព្រោះនៅទីនោះផ្ទាល់ល្បី២០ឆ្នាំហើយ ថែមទាំងមានមុខម្ហូបច្រើនណាស់សុទ្ធតែរបស់ចូលចិត្តញុាំទាំងអស់ ចឹងសូមរៀបរាប់ខ្លះៗអោយលោកអ្នកដែលមិនដែលបានដឹងស្គាល់ខ្លះពីមុខម្ហូបដែលមាននៅក្នុងហាង មានខ្យង ខ្ចៅចំហុយ ក្តាមចំហុយ លៀសឆាអំពិលទុំ ប្រហិតចៀន ប្រហិតឆឹង ពងទាកូន រួមទាំងអាហារអាំងច្រើនប្រភេទផងដែរ ឃើញរបស់ចឹងៗអីទ្រាំមិនបានទេណា ។



មិនតិចអីណាច្រើនណាស់ ចង់ញាុំមួយមុខណាដែរ បើទំនងគ្រប់មុខចឹងនោះ មានតែសាកទាំងអស់ហើយទើបបាន តែបើចឹងបបួលគ្នាយើងអោយច្រើនទៅ ណាមួយមិនសូវចំនាយលុយច្រើន ចេញលុយម្នាក់តិចៗទៅបានសាកគ្រប់មុខតែម្តង ថ្ងៃនេះចុងសប្តាហ៍ផង ចាំកាលទៀតរបស់ទំនងឆ្ងាញ់មកដល់ហើយ! នៅលេបទឹកមាត់ដល់ណាទៀត!



ហាង ខ្ចៅស្រីភ្លោះទួលទំពូង
Tel:010 237 970
ទីតាំង៖ ផ្ទះលេខ២៧B ផ្លូវលេខ១៣៥ សង្តាត់ទួលទំពូង១
វីដេអូ