អ្នកណាមិនល្បី មិនស្គាល់ មីកូឡា ជាអាហារប្រចាំខេត្តបាត់ដំបង អ្នកមិនទាន់បានសាកអាចមើលរូបមន្តខាងក្រោមហើយ ធ្វើតាមបាន អត់ពិបាក ស្មុគស្មាញអីច្រើនទេ។
គ្រឿងផ្សំ៖
- គុយទាវ
- ពងមាន់ រឺពងទា
- ឆៃពៅ
- បង្គាគ្រាម
- សណ្តែកដី
- ខ្ទឹមបំពង
- ត្រសក់
- ការ៉ុត
- ល្ហុង
- សណ្តែកបណ្តុះ
- ជីគ្រប់មុខ
- ចាខ្វៃ
វិធីធ្វើ៖
១. បំពងខ្ទឹមអោយឆ្ងុយ ដាក់ប្រេងអោយល្មម
២. ស្រុះគុយទាវអោយទន់ល្មម រួចដាក់ក្នុងទឹកត្រជាក់ ហើយស្រង់ដាក់អោយស្រស់ទឹក យកខ្ទឹមដែលបំពងហើយលាបពីលើគុយទាវដើម្បីកុំអោយវាស្អិតជាប់គ្នា រួចហើយយកទៅឆាមួយភ្លែតជាមួយទឹកសុីអុីវខាប់ ១ស្លាបព្រាកាហ្វេអោយឡើងពណ៌ល្អ កុំឆាយូរខ្លាចផុយជ្រុល+វិធីធ្វើជ្រក់-ល្ហុង និងការ៉ុត ឈូសសសៃៗ ហើយដាក់អំបិល ២ស្លាបព្រាកាហ្វេ ច្របាច់អោយទន់ ៣នាទីរួចលាងទឹកចេញ
៣. ត្រសក់ ចិតចំនិតតូចៗ ដាក់អំបិល១ស្លាបព្រាកាហ្វេហើយលាងទឹកចេញ
៤. យកល្ហុង ការ៉ុត ត្រសក់ លាយចូលគ្នា ហើយដាក់អំបិល ស្ករ ទឹកខ្មេះ និងខ្ទឹមចិញ្ច្រាំបន្តិច ភ្លក់តាមរស់ជាតិ
៥. បង្គារគ្រាម បុកអោយម៉ត់-សណ្តែកដី បុកតែកុំម៉ត់ពេក-ពងស្ងោរ កាត់ដុំៗ-ឆៃពៅ ហាន់តូចៗ
៦. របៀបធ្វើទឹកត្រីអាចយកវែក ចានចង្កឹះ ស្លាបព្រា មកវាល់ទឹកត្រី ១ ចានចង្កឹះ ទឹកខ្មេះ ១ ចានចង្កឹះ ស្ករស ២ ចានចង្កឹះ ទឹក ៤ ចានចង្កឹះ អំបិល ១ ស្លាបព្រាកាហ្វេ ម្ទេសឆា រឺម្ទេសដប ដាក់តាមចំណូលចិត្ត។
ប្រភព៖ Ah Nith