សម្រាប់អ្នកចូលចិត្តញ៉ាំភីហ្សា តែមិនចង់ឲ្យទ្រលាន់ខ្លាំង អាចសាកសាកភីហ្សា ៤ កន្លែងនេះបាន។ ហាងខ្លះជឿថាមានអ្នកធ្លាប់ចូលញ៉ាំឡើងចង់សឹកហាងអស់ហើយ តែហាងខ្លះក៏ថ្មី អ្នកខ្លះក៏មិនទាន់បានសាកដែរ។ ម៉ោះទាំងអ្នកធ្លាប់បានសាក និងមិនទាន់បានសាក អាចពិចារណា ៣ កន្លែងនេះសិនបាន បើសិនជាអត់ចូលចិត្តទ្រលាន់ខ្លាំង។
Fresh Pizza Cambodia
អ្នកធ្លាប់ញ៉ាំច្បាស់ជាដឹងហើយ មិនត្រឹមតែឆ្ងាញ់ តែ Fresh Pizza មានរសជាតិមិនសូវទ្រលាន់ខ្លាំងទេ ទោះញ៉ាំច្រើនម៉េចក៏ដោយ។ សំខាន់មានទិញមួយថែមមួយថ្ងៃអង្គារ និង ថ្ងៃសុក្រទៀត។


Fresh Pizza Cambodia
លេខទូរស័ព្ទ៖ 093 410 004
ទីតាំង៖ ផ្លូវ St 163 កែងCorner 390 បឹងកេងកង៣។
PEZZO Pizza Cambodia
Pezzo Pizza ពិសេសត្រង់ថាអាចជ្រើសរើសគ្រប់រសជាតិបញ្ចូលគ្នាជា ៦ ស្លាយបាន ហើយចំពោះអ្នកញ៉ាំម្នាក់ឯងវិញអាចមានជម្រើស ១ ស្លាយ ឬ ៣ ស្លាយក៏បានដែរ។ អ៊ីចឹងទោះទៅម្នាក់ឯងក៏ញ៉ាំបានដែរ មិនខ្លាចសល់ទៀត សំខាន់ហៅតែ ១ បានគ្រប់ផ្សេងៗគ្នាទៀត។




ហាង PEZZO Pizza Cambodia
លេខទូរស័ព្ទ៖ 023 900 189
ទីតាំង៖ ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី ជាន់ទី២
Yellow Cab Pizza
ភីហ្សានៅហាង Yellow Cab Pizza ពិតជាពិសេសខ្លាំងណាស់ណាព្រោះថារសជាតិ គឺពិតជាប្លែកខុសពីភីហ្សាដែលអ្នកធ្លាប់ញ៊ាំពីមុន រីឯនៅផ្ទៃនំគឺពោរពេញទៅដោយឈីស សាច់ និងបន្លែដែលធ្វើអោយខាំមួយម៉ាត់ណាក៏សាច់ មួយម៉ាត់ណាក៏ឈីសដែរអាចនិយាយបានថាមួយខាំមួយម៉ាត់ណាក៏ឆ្ងាញ់។



ហាង Yellow Cab Pizza
លេខទូរសព្ទ៖ 069 797 955ទីតាំង៖ ស្ថិតនៅខាងក្នុងផ្សារទំនើប Eden Garden បឹងកក់
(ចាប់បើកពីម៉ោង១០ព្រឹក ដល់ម៉ោង១០យប់)