ចង់បានក្បាលពោះរាបស្មើរ អាហារ ៤ មុខនេះជួយបាន

ចង់បាន​ក្បាលពោះរាប ញ៉ាំ​អាហារ ៤ មុខ​នេះ

0
10663

សម័យ​នេះ​ហើយ​ជា​ពិសេស​ស្រីៗ​ខ្វល់​ខ្វាយ​ពី​សម្រស់​គេ​ខ្លាំង​ណាស់​ ជា​ពិសេស​គឺ​រូប​រាង​តែ​ម្តង​។ ភាគ​ច្រើន​ខំ​ព្យាយាម​ហាត់​ប្រាណ​ផង​ តម​អាហារ​ផង​ដើម្បី​សម្រក​ក្បាល​ពោះ​ ព្រោះ​ខ្លាច​ស្លៀក​ពាក់​ទៅ​មិន​ស្អាត​ មិន​ចេញ​រាង​។ តែ​ភាគ​ច្រើន​តែង​តែ​ខក​ចិត្ត​ ទោះ​ខំ​ប្រឹង​ប្រែង​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​។​ ឈប់​បារម្ភ​ទៀត​ទៅ​ អាហារ​ ៤ មុខ​នេះ​អាច​ជួយ​បាន​៖

១. ត្រី​សាលម៉ុន

ក្រៅ​ពី​មាន​រសជាតិ​ឆ្ងាញ់​ សាលម៉ុន​សម្បូរ​ដោយ​វីតាមីន​ D។ កម្រិត​វីតាមីន​ Dក្នុង​ឈាម​ជួយ​បង្កើន​ខ្លាញ់​ល្អ​ក្នុង​ក្បាល​ពោះ ដូច​នេះ​មិន​ធ្វើ​ឲ្យ​មាន​ក្បាល​ពោះ​ទេ​។

12/06/2020 오 ᅥᆫ 9.26.30

២. ផ្លែប៊ឺរ

ប៊ឺរ​សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​ ហើយ​មាន​ខ្លាញ់​ល្អ​សម្រាប់​រាង​កាយ​។​ ខ្លាញ់​ក្នុង​ប៊ឺរ​ជា​អាស៊ីត​ខ្លាញ់​ល្អ​ដែល​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​កូលេស្តេរ៉ុល​ក្នុង​ឈាម​។​

Replying to @Just_Just_Just 9.27.00

៣. ផ្លែប៉ោម

ប៉ោម​ជា​ផ្លែ​ឈើ​ដែល​សម្បូរ​ដោយ​ជាតិ​កាក​សរសៃ​។ របប​អាហារ​មាន​ជាតិ​ Fibber មិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយ​ការ​ទល់​លាមក​ទេ​ តែ​ថែម​ទាំង​ជួយ​ឲ្យ​យើង​ឆាប់​ឆ្អែត​ទោះ​ញ៉ាំ​តិច​ក៏​ដោយ​។​

12/06/2020 오 ᅥᆫ 9.27.15

៤. ស៊ុត

​​ស៊ុត​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ ដែល​មាន​ឈ្មោះ​ថា​ Choline។ សារធាតុ​ម្យ៉ាង​នេះ​ជួយ​រំលាយ​ខ្លាញ់​ និង​ជួយ​ការ​ពារ​ការ​ឡើង​ទម្ងន់ ដោយ​រក្សា​ការ​ធ្វើ​មេតាបូលីស​ឲ្យ​នៅ​ថេរ​។​​

12/06/2020 오 ᅥᆫ 9.30.13