រកកន្លែងបាយព្រឹក បាយថ្ងៃ និងបាយល្ងាចឆ្ងាញ់ៗពេលនេះលែងលំបាកទៀតហើយអ្នកប្លុកទួលសង្កែ ព្រោះថាពេលនេះភោជនីយដ្ឋាន បាយទាខ្វៃចិនខ្មៅ ចាប់ផ្ដើមបើកដំណើរការហើយទីតាំងនៅលើផ្លូវ៧៧៧ សង្កាត់ទួលសង្កែ ទល់មុខបុរីវីឡាទួលសង្កែច្រកទី២។ និយាយពីថាបានស្គាល់កន្លែងនេះហើយ មិនបាច់ព្រួយភ័យខ្លាចស្គមទេ ព្រោះថាម្ហូបឆ្ងាញ់ៗមានមិនចេះខ្វះ ហើយសុទ្ធតែឆ្ងាញ់ៗថែមទៀត។




ភោជនីយដ្ឋាន បាយទាខ្វៃចិនខ្មៅ មានលក់នូវមុខម្ហូបដូចជា៖ បាយទាខ្វៃ បាយសាស៊ីវ បាយជ្រូកខ្វៃ បាយផាក់ឡូវ បាយមាន់ស្ងោរ បាយសាច់ជ្រូកចៀន នំប៉័ងប្រភេទសាច់ប៉ាតេ ទាខ្វៃ, សាស៊ីវ, ជ្រូកខ្វៃ, ផាក់ឡូវ និងខគោ ហើយក៏មានស៊ុបមាន់ខ្មៅ ស៊ុបខួរចំហុយ សៀវម៉ៃ និងមានអ្វីដែលពិសេសល្បីទទួលបានការគាំទ្រខ្លាំងនោះគឺ ជើងទា ជើងមាន់ហិរដែលលក់ដាច់ខ្លាំងជាងគេ។ បន្ថែមពីនេះក៏មានបបរមាន់ មីស៊ុបសាច់គោ ជ្រូកខ្វៃ, ផាក់ឡូវ, គុយទាវសាច់ទា, ជ្រូកខ្វៃ, ផាក់ឡូវ និងបាយមាន់ចៀន រួមទាំងភេសជ្ជៈជាច្រើនមុខទៀត។



អ៊ែមអស់ទាស់ហើយមកតែកន្លែងនេះចង់ញ៊ាំអីក៏បានមានមិនចេះខ្វះចឹងអី ដល់ម៉ោងញ៊ាំបាយជិះវឹងមកកុម្ម៉ង់បានតាមចិត្តម្ហូបក៏ឆ្ងាញ់ សេវាកម្មក៏ល្អ ហើយកុំភ្លេចណាទីតាំងភោជនីយដ្ឋាន បាយទាខ្វៃចិនខ្មៅ មានទីតាំងនៅលើផ្លូវ៧៧៧ សង្កាត់ទួលសង្កែ ទល់មុខបុរីវីឡាទួលសង្កែច្រកទី២៕



ភោជនីយដ្ឋាន បាយទាខ្វៃចិនខ្មៅ
លេខទូរសព្ទ៖ 093 96 99 19 / 069 28 72 21
ទីតាំង៖ ស្ថិតនៅលើផ្លូវ៧៧៧ សង្កាត់ទួលសង្កែ ទល់មុខបុរីវីឡាទួលសង្កែច្រកទី២
វីដេអូ៖