Monthly Archives: August, 2020

ចង់ធ្វើការងារ ឬកិច្ចការសាលាដាច់យប់ជុំមិត្ត ហាងកាហ្វេ ៥ កន្លែងស័ក្តិសមបំផុត

កំពុងស្វែងរកហាងកាហ្វេបើកដំណើរ ២៤ ម៉ោងមែនទេ? មានការងារបន្ទាន់ធ្វើបង្ហើយ ឬមានកិច្ចការសាលាត្រូវធ្វើជុំមិត្តភក្តិ អាចមកកាហ្វេ ៥ កន្លែងនេះបាន មានបើកដំណើរការ ២៤ ម៉ោង ស័ក្តិសមសម្រាប់អ្នកចូលចិត្តធ្វើការដាច់យប់។ ម៉ោះចាំ Admin ដាក់ទីតាំងឲ្យ កុំឲ្យពិបាករក។ ១. Coffe Bridge 24H Coffee Bridge 24Hមាន ៣ សាខាសាខាទី១៖ សូមចុចទីនេះសាខាទី២៖...

១៥សាខាមិនតិចទេណា ហាងសាច់អាំងបែបចិន ចង់ដឹងអត់ថាមានអ្វីពិសេសខ្លះ?

មិនមែនតិចទេណា ដែលហាងសាច់អាំងបែបចិន មានសាខាច្រើនរហូតដល់១៥សាខាក្នុងទីក្រុងភ្នំពេញយើង ទាំងនេះអាចនិយាយបានថាជាពិតជាទទួលបានការគាំទ្រច្រើនពីអតិថិជន ដែលនិយមចូលចិត្តសាច់អាំងបែបចិន មិនតិចអ្នកនោះទេ ។ សម្រាប់បងប្អូនមួយចំនួនធំប្រាកដជាបានស្គាល់ហាង សាច់អាំងបែបចិនហើយ ព្រោះថារាល់ពេលជិះកាត់មុខហាងម្តងៗ ភាយក្លិនគ្រឿងអាំងសាច់ បន្លែ ដាស់អារម្មណ៍ចង់ញ៊ាំតែម្តង ។ គ្រប់មុខម្ហូបដែលចម្អិនអាំង គឺប្រើគ្រឿងផ្សំបែបចិន ដែលធ្វើអោយសាច់ និងបន្លទន់ ហើយទទួលបានរសជាតិឆ្ងាញ់ប្លែក ហើយអ្វីដែលជាចំនុចពិសេសមួយទៀតនោះ ហើយភាគច្រើនភ្ញៀវដែលចូលពិសា មិនដែលរំលងនោះគឺ មី​ស៊ុប​ជូរ​ហឹរ​ ជា​មី​ស៊ុប​ដែល​រំ​ងាស់​ពី​ឆ្អឹង​គោ​, ក្នុង​ឈុត​មី​មួយ​ឆ្នាំង​នេះ​...

ម្ហូប និងបង្អែមទាំង៤មុខនេះអាចធ្វើញ៊ាំជុំគ្រួសារបានយ៉ាងរីករាយជាមួយរូបមន្ត និងរបៀបធ្វើយ៉ាងលម្អិតពីFacetaste

ពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ស្ត្រីមេផ្ទះគ្រប់រូបច្បាស់ជាមានអារម្មណ៍តានតឹងណាស់ហើយពេលនឹកគិតដល់រឿងរកមុខម្ហូបធ្វើសម្រាប់គ្រួសារ។ ថ្ងៃនេះAdmin មានមុខម្ហូប និងបង្អែមចំនួន ៤មុខសម្រាប់អ្នកទាំងអស់គ្នាអាចធ្វើញ៊ាំបាន ដោយមានបង្ហាញទាំងគ្រឿងផ្សំនិងរបៀបធ្វើយ៉ាងលម្អិតដែលមាននៅខាងក្រោមនេះ៖ មុខម្ហូប សម្លការីខៀវសាច់មាន់ ? របៀបធ្វើ៖ ចុចទីនេះ មុខម្ហូប កាពិផាវ ? របៀបធ្វើ៖ ចុចទីនេះ បង្អែមចាប់ឆាយ ? របៀបធ្វើ៖ ចុចទីនេះ បង្អែមបាយដំណើបខ្នុរ ? របៀបធ្វើ៖ ចុចទីនេះ

មួយថ្ងៃៗ លក់រើដៃសឹងមិនរួច អ្នកណាមិនស្គាល់ ស្តេក Indy by pui ល្បីខ្លាំងនៅទួលទំពូង?

និយាយពីស្តេក Indy by pui ជឿថាមានម៉ូយៗ ក៏ដូចជាអតិថិជនមិនតិចអ្នកដែលស្គាល់កន្លែងនេះ ជាទូទៅសម្រាប់អ្នកដែលនិយមចូលចិត្តទទួលទានស្តេក គឺមិនដែលរំលងនោះទេ Indy by pui នៅម្តុំទួលទំពូងអ្នកណាក៏ស្គាល់ច្បាស់ដែរ អតិថិជនពេញៗហាងតែម្តងសឹងតែរកកន្លែងអង្គុយមិនបានផង។ សម្រាប់ថ្ងៃនេះ ប្រសិនបើលោកអ្នកដែលតែងតែនិយមទទួលទានស្តេកនោះ អាចមកទទួលយកបទពិសោធន៍ថ្មីរសជាតិឆ្ងាញ់ប្លែក ដែលចម្អិនដោយចុងភៅជាម្ចាស់ហាងផ្ទាល់ដែលគាត់ជាជនជាតិថៃ ជឿជាក់ថាលោកអ្នកប្រាកដជាប្លែកអារម្មណ៍ជាមួយរសជាតិមួយនេះ។ ងាកមកមើលអតិថិជន និងម៉ូយៗជាដែលគាំទ្រមានច្រើនណាស់ មកញ៊ាំពេញហាងតែម្តង ទោះយូរបន្តិចក៏មិនអីសំខាន់គាត់ចង់ញ៊ាំរសជាតិ ស្តេករបស់ Indy by pui...

ចង់ស្គម កុំញ៉ាំអាហារ ៦ មុខនេះមុនម៉ោង ១០ ព្រឹក

ដូចយើងបានដឹងហើយ អាហារពេលព្រឹកជាអាហារសំខាន់បំផុត ដែលយើងមិនគួរបង្អត់។ តែទោះបីជាវាសំខាន់ខ្លាំង មិនមែនចេះតែញ៉ាំឲ្យបានឆ្អែតៗ ដោយមិនខ្វល់ថាជាអ្វី មានសារធាតុអីខ្លះ មានប្រយោជន៍​ដល់សុខភាពអត់នោះទេ។ លើសពីនេះ បើសិនជាយើងកំពុងតែតមអាហារ ឬមិនចង់ឡើងគីឡូនោះ គួរដឹងថាអាហារពេលព្រឹកណាដែលគួរញ៉ាំ និង អាហារណាមិនគួរញ៉ាំ ជាពិសេសមុនម៉ោង ១០ ព្រឹក។ ខាងក្រោមនេះជាអាហារយើងមិនគួរញ៉ាំមុនម៉ោង ១០ ព្រឹក បើចង់រក្សារាងឲ្យនៅតែស្អាត៖ ១. នំប៉័ងលាបប័រ ប័រមានជាតិខ្លាញ់ច្រើន ដែលមានផលមិនល្អដល់បេះដូង និងធ្វើឲ្យឡើងទម្ងន់...

រសជាតិប្រណិតឆ្ងាញ់ជាប់មាត់តែគុជ XING FU TANG មានសាខាជិត២០ប្រទេសនៅលើពិភពលោកបានមកដល់កម្ពុជាហើយ

ពិតជាពិសេសមែន មិនមកសាកមិនបានតែទឹកដោះគោគុជនៅ XING FU TANG ល្បីខ្លាំងនៅតៃវ៉ាន់មានរសជាតិឈ្ងុយឆ្ងាញ់ដែលបច្ចុប្បន្នមានសាខារហូតដល់ជិត ២០ ប្រទេសនៅលើពិភពលោកបានមកដល់កម្ពុជាយើងហើយ។ ពិតជាដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តញុំាប្រភេទតែទឹកដោះគោគុជ និងសម្រាប់អតិថិជនដែលធ្លាប់ញុំាតែទឹកដោះគោគុជ XING FU TANG នៅក្រៅប្រទេសពីមុនមក គឺមិនចាំបាច់ទៅណាឆ្ងាយនោះទេ ព្រោះថាហាងតែទឹកដោះគោគុជដ៏ល្បីនេះមាន ៣សាខាហើយនៅក្នុងរាជធានីភ្នំពេញ(សាខាស៊ីសុវត្តិ, Aeon I , ផ្លូវព្រះសីហនុ)។ តែទឹកដោះគោគុជលំដាប់ពិភពលោកនេះ សូម្បីតែការញុំាក៏ប្លែកពីភេសជ្ជៈដ៏ទៃដែរ ដោយមានលក្ខណៈពិសេសនោះគឺកូរ១៨ដងមុនញុំា ដែលធ្វើអោយរសជាតិកាន់តែឆ្ងាញ់...

នេះរូបមន្តធ្វើនំបញ្ចុកខួរក្តាម សាកធ្វើញ៉ាំទៅ

ភ្លេចៗខ្លួនជិតសែនក្បាលទឹកទៀតហើយ អាចជ្រើសរើសធ្វើនំបញ្ចុកខួរក្តាមនេះសម្រាប់សែនក៏បាន ញ៉ាំជួបជុំបងប្អូនក្រោយសែនហើយល្ងាចឡើងក៏បាន។ នេះរូបមន្តធ្វើ ស៊ែរទុកមើលឲ្យហើយទៅ កុំឲ្យពិបាករក។ គ្រឿងផ្សំ៖ ឆ្អឹងជ្រូក ១ គីឡូក្រាមសាច់ជ្រូកចិញ្ច្រាំ ៣០០ ក្រាមប្រហិតត្រី រឺ សាច់ប៉ាតេ (តាមចំណូលចិត្ត)បង្គារក្រៀម ២ ស្លាបព្រាបាយ (ត្រាំទឹក ហើយចិញ្ច្រាំឲ្យម៉ត់)បង្គារស្រស់ ១/២ គីឡូក្រាមបកសំបកចិញ្រ្ចាំអោយម៉ត់ឈាមមាន់ (តាមចំណូលចិត្ត)-តៅហ៊ូចៀន ១ កញ្ចប់សាច់ក្ដាមស្ងោរ ៣០០ ក្រាមសាច់ក្តាមម៉ត់...

មាន់ដុត ២ កន្លែងនៅភ្នំពេញ ឃើញហើយក្រពើររះភ្លាម

មាន់ដុតជាអាហារទូទៅសម្រាប់ប្រជាជនខ្មែរយើង ជាពិសេសនៅតាមរមនីយដ្ឋាននានា មិនថានៅខេត្ត ជាយក្រុងទេ មិនដែលចោលមុខម្ហូប ១ មុខនេះទេ។ ព្រោះវាឆ្ងាញ់ហើយស្រួលញ៉ាំ បើបានមាន់ស្រែភ្លៅធំៗទៀត បន្ថែមរសជាតិទឹកជ្រលក់បន្តិចមក ដឹងតែចង់លិឍដល់ម្រាមជើងទៀត កុំថាឡើយម្រាមដៃ ១០។ ចុះអ្នកនៅភ្នំពេញ​ ខ្ជិលចេញទៅជាយៗក្រុង ទៅណាបានមាន់ញ៉ាំឆ្ងាញ់? Admin សូមណែនាំកន្លែង ២ នេះ មានមាន់ដុតរូបមន្តពិសេសៗ ឃើញភ្លាមក្រពើររះភ្លែត។ កុំចាំយូរកៀកគ្នីគ្នាមកសាករសជាតិម្តងមើល៍។ ហាង មីទាញតុងយុំា ដូចដែលលោកអ្នកធ្លាប់ស្គាល់ចឹង...

បញ្ចុះ២០% ស៊ុប​ទឹកខ្មៅរសជាតិបែបជូរហិរ ឆ្អឹង​ជំនីរ​ជ្រូក​ ស្មង​ជើង​គោ រហូតដល់ភ្ជុំ?

ហាង មីទាញតុងយុាំ បញ្ចុះតម្លៃ២០% គឺស៊ុប​ទឹកខ្មៅរសជាតិបែបជូរហិរ ឆ្អឹង​ជំនីរ​ជ្រូក​ ក្រចកជេីងគោ ស្មង​ជើង​គោ ដែលជាមីនុយថ្មី បើបានសាកហើយដឹងតែប្លែកមាត់តែម្តង។ មិនប៉ុន្មានថ្ងៃទៀតទេ ដល់ថ្ងៃឈប់សំរាកហើយ ចឹងមុនទៅលេងស្រុក គួរតែហុតស៊ុបប៉ូវកម្លាំងចេញម្តង ហើយរកកន្លែងដែលបញ្ចុះតម្លៃ ជម្រើសល្អគួរមកសាកស៊ុបទឹកខ្មៅ ដែលជាមុខម្ហូបថ្មីរបស់ហាងមីទាញតុងយុាំ ដែលស៊ុបបន្ថែមជាមួយសាច់ ឆ្អឹង​ជំនីរ​ជ្រូក​ ស្មង​ជើង​គោ ក្រចកជើងជ្រូក ហើយសម្រាប់រសជាតិវិញគឺបែបជូរហិរ ដែលអាចនិយាយបានថាបន្ទាប់ពីទទួលទានរួចធានាថាប្លែកមាត់ហើយ បែកញើសខ្ចាយ ស្រួលខ្លួនមិនខានទេ។ តោះប្រសិនបើលោកអ្នកមិនទាន់មានគម្រោងទៅណាទេ អាចឆ្លៀតពេលមកទទួលយករសជាតិថ្មី...

ចុងខែកាបូបលុយស្គមហើយ បាយផ្ទះជាជម្រើសល្អ ជាមួយមុខម្ហូបប៉ុន្មានមុខខាងក្រោមនេះ

មួយរយៈនេះសេដ្ឋកិច្ចយ៉ាងណាហើយ បន្ទាប់ពីបានឈប់សម្រាកជាច្រើនថ្ងៃ អ្នកខ្លះបានដើរលេងជាច្រើនខេត្តក្រុង​ កាបូបលុយក៏រាងស្គមណាស់ហើយមើលទៅ បែបនេះគួរណាស់តែសារេបាយផ្ទះវិញម្ដងដើម្បីកាត់បន្ថយការចំណាយ និងបានញ៊ាំជុំគ្រួសារផង។ តោះៗ មកមើលមុខម្ហូបប៉ុន្មានមុខនៅខាងក្រោមនេះ ពេញចិត្តមួយណាធ្វើញ៊ាំមួយហ្នឹងបានណា៖ មុខម្ហូទី១៖ ពងមាន់អូម៉ាឡែត ? របៀបធ្វើ៖ ចុចទីនេះ មុខម្ហូទី២៖ ស៊ុបម្ទេសខៀវ ? របៀបធ្វើ៖ ចុចទីនេះ មុខម្ហូបទី៣៖ ប្រហុករំលីងក្រសាំង ? របៀបធ្វើ៖ ចុចទីនេះ មុខម្ហូបទី៤៖ ស៊ុបស៊ូគី ? របៀបធ្វើ៖ ចុចទីនេះ មុខម្ហូបទី៥៖ សម្លការីខៀវសាច់មាន់ ? របៀបធ្វើ៖ ចុចទីនេះ មុខម្ហូបទី៦៖...

ជួយគាំទ្រផង កូនប្រុសស្រីលោកតាមីឆាប័ណ្ណធានាបំពេញបំណង​ប្រាថ្នា​ឪពុកគាត់ហើយ

គ្រាន់តែលឺថាមីឆាប័ណ្ណធានា គ្រប់គ្នាដែលជាម៉ូយធ្លាប់ញ៊ាំពីមុនមកច្បាស់ជានឹកដល់លោកតាណាស់ហើយ ទោះបីជាពេលនេះលោកតាលាចាកលោកក៏ពិតមែនប៉ុន្តែរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃមីឆាស្នាដៃលោកតា គឺគ្រប់គ្នានៅចងចាំជានិច្ច។ ដោយសារតែមានការគាំទ្រខ្លាំងពេលនេះ កូនប្រុសស្រីរបស់លោកតាមីឆាប័ណ្ណធានា បានបើកហាងហើយដែជាបំណងប្រាថ្នារបស់លោកតាដោយបានដាក់ឈ្មោះថា ហាង រីណាមីឆាប័ណ្ណធានា។ តែប៉ុណ្ណេះលែងលំបាកដូចមុនហើយ ព្រោះថាពេលនេះយើងអាចទៅអង្គុយញ៊ាំនៅហាងបានយ៉ាងស្រួល ខុសពីមុនពេលដែលចង់ញ៊ាំត្រូវឈរចាំហាលថ្ងៃហាលខ្យល់ទម្រាំតែបានញ៊ាំ។ ហាង រីណាមីឆាប័ណ្ណធានា មានប្រភេទមី៣ប្រភេទសម្រាប់អតិថិជននោះគឺ៖ មីកញ្ចប់ធម្មតា មីពងមាន់ធម្មជាតិសរសៃមូល និងមីពងមាន់ធម្មជាតិសរសៃធំ រីឯប្រភេទសាច់មានពងទា ប៉ាតេ សាច់គោ និងឈុតគ្រប់មុខ។ អ្វីដែលពិសេសនោះមីនៅទីនេះគឺគ្មានជាតិគីមី ញ៊ាំហើយ​មិនឈឺកមិនក្ដៅខ្លួន គ្មាន​សារធាតុ​រក្សា​ទុក​បានយូ...

ដើរលេងឆ្អែតនៅ? បើថានៅ ណាត់គ្នាឡើងទៅគយគន់សម្រស់ស្រុកបន្ទាយស្រី ញ៊ាំអីឆ្ងាញ់ៗតាមភូមិព្រះដាក់ និងថតរូបស្អាតៗថែមទៀត

ថ្មីៗនេះអ្នកណាមិនល្បី មិននិយាយពីសម្រស់ស្រុកបន្ទាយស្រី ដែលបានបង្អួតពីភាពស្រស់ស្អាតរបស់ខ្លួន ធ្វើអោយមានការចាប់អារម្មណ៍ខ្លាំងពេញបណ្ដាញសង្គមហ្វេសប៊ុកនោះ ជាពិសេសនៅពេលដែរបានមកឃើញផ្ទាល់ភ្នែកហើយគឺថាទប់អារម្មណ៍មិនសរសើរមិនបានតែម្ដង។ អ្នកដែលបានទៅលេងសៀមរាបប៉ុន្មានថ្ងៃមុន អ្នកណាខ្លះបានទៅឆ្លៀតពេលដល់ស្រុកមួយនេះ ចំពោះអ្នកដែលមិនទាន់បានទៅច្បាស់ជាស្ដាយក្រោយជាក់ជាមិនពេលបានឃើញរូបដ៏ស្រស់ស្អាតនៃស្រុកមួយនេះ។ តាមផ្លូវក្នុងភូមិព្រះដាក់ក្នុងស្រុកបន្ទាយស្រី គឺរលោងស្អាតងាយស្រួលក្នុងការធ្វើដំណើរកម្សាន្ត មិនថាឡាន ម៉ូតូ រឺកង់នោះទេ រីឯផ្ទះបងប្អូនប្រជាពលរដ្ឋមានការរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់មានរបៀបរៀបរយ គ្មានសម្រាម មានដាំផ្កាលម្អរតាមមុខផ្ទះ មានការដាក់តាំងលក់របស់របរប្រើប្រាស់ និងរបស់ញ៊ាំឆ្ងាញ់ៗជាច្រើនស្ទើរតែគ្រប់ផ្ទះដែលគួរជាទីចាប់អារម្មណ៍។ អ្វីដែលពិសេស គឺផ្ទះមួយង្គោលភ្លើងបំភ្លឺផ្លូវមួយ និងមានធុងសម្រាមមួយដោយភ្ជាប់ជាមួយពាក្យស្លោកដ៏មានអត្ថន័យ «ស្រលាញ់បន្ទាយស្រី កុំអោយសម្រាមធ្លាក់ដល់ដី» ដែលធ្វើអោយប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវអនាម័យស្អាត បោសសម្អាតមិនអោយមានសម្រាមពាសវាលពាសកាល។...

Most Read